Unnamed %281%29

ប៉េអឹម​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​​ ០៧ ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    សៀមរាប ៖ ជនសង្ស័យ​ចំនួន​ ០៧​ នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប សហការ​ជាមួយ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប ធ្វើការ​ឃាត់ខ្លួន សង្ស័យ​ជាប់​ពាក់ព័ន្ធ​ជាមួយ​សារធាតុ​ញៀន​។​

    មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានឱ្យដឹងថា ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១២​ និង​០៥​នាទី​អធ្រាត្រ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប។​

    មន្ត្រី​ដដែល បាន​បន្ត​ឱ្យដឹងថា​ទៀតថា ក្នុង​ប្រតិបត្តិការ​នោះ​ផងដែរ កម្លាំង​កងរាជអាវុធហត្ថ ក៏បាន​ធ្វើការ​ចាប់យក​វត្ថុតាង មួយចំនួន​ពី​ជនសង្ស័យ​រួមមាន ០១. ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​ ០៥ ​កញ្ចប់ ដែលមាន​ទម្ងន់ ១,៦៩​ ក្រាម​, ០២. ទូរស័ព្ទ​ចំនួន​ ០៧ ​គ្រឿង និង​សម្ភារៈសម្រាប់​ប្រើប្រាស់​មួយចំនួនទៀត​។​

    ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

មតិយោបល់