adverise with khmeread Unnamed %282%29

បុរស​ជាង​ជួសជុលផ្ទះ​រអិល​ជើង​ធ្លាក់​ពី​ជាន់​ទី ​២ ស្លាប់​ភ្លាម​

    ភ្នំពេញ ៖ មាន​ករណី​ជាង​ជួសជុលផ្ទះ​រអិល​ជើង​ធ្លាក់​ពី​ជាន់​ទី​ ២ បណ្តាលឱ្យ​ធ្លាក់​ស្លាប់​ភ្លាម​កាលពី​វេលា​ម៉ោង​១១ ​និង​៥០​នាទី ថ្ងៃទី​១៥ តុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ ​៣១ ​អឺ​២ ផ្លូវ​ព្រះ​សុរាម្រិត​ក្រុម ​១៨ ភូមិ ​៣ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ញឹម ហាន ភេទ​ប្រុស ​អាយុ ​៤៥​ ឆ្នាំ មុខរបរ​ជាង​ធ្វើ​ផ្ទះ ស្នាក់នៅ​ផ្ទះជួល​លេខ ​១៤ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

    បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ  ប៉ូលិស​ជំនាញ​បាន​ចុះ​ធ្វើ​កោសល្យ​ពិច្ឆ័យ រួច​ប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់