adverise with khmeread Unnamed %281%29

បុរស​ដើរ​ឆ្លុះត្រី​ម្នាក់​ ត្រូវ​ឃាតករ​សម្លាប់​នៅ​វាលស្រែ​

    ព្រៃវែង ៖ មាន​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​ដេកស្លាប់​នៅ​ចំណុច​ប្រឡាយ​វាលស្រែ​ខាងត្បូង​ភូមិ​ពោធិ៍​ទី ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្ដាល  ខេត្តព្រៃវែង ​នៅ​ថ្ងៃទី​១៥​ តុលា ​ឆ្នាំ​២០១៦ ​វេលា​មោង​ប្រហែល​៥​ទៀបភ្លឺ ដោយ​ឃាតករ​សម្លាប់។​

    យោងតាម​របាយការណ៍​របស់​ប៉ូលិស​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ​ហុង ផង់​ ​ភេទ​ប្រុស ​អាយុ​ ៤៦ ​ឆ្នាំ  មុខរបរ កសិករ​នៅ​ភូមិ​ពោធិ៍​ទី​ឃុំ​ពោធិ៍​ទី ស្រុក​ស៊ីធរ​កណ្ដាល​ ខេត្តព្រៃវែង​។​

    ចំណែក​ជនសង្ស័យ​មិនទាន់​កំណត់​អត្តសញ្ញាណ​បានទេ​។ ​វត្ថុតាង​រួមមាន សាង​ចាក់​ត្រី​មួយ, កន្ត្រក​សាច់​ស្បៃ​ដាក់​ត្រី​មួយ, បំណែក​ពិល​គោម​ឆ្លុះត្រី​ ៣ ​បំណែក​។​

    ប៉ូលិស​បន្តថា នៅ​ថ្ង​ទី​១៤ ​តុលា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​ប្រហែល​ ៩ ​យប់​ជនរងគ្រោះ​បាន​ចេញពីផ្ទះ​ទៅ​ឆ្លុះត្រី​នៅ​វាលស្រែ​ខាងត្បូង​ភូមិ​ពោធិ៍​ទី​ចម្ងាយ ​១២០០ ​ម៉ែត្រ​ពី​ភូមិ ហើយ​ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​កាប់​ចំក្បាល​ជនរងគ្រោះ​បណ្ដាលឱ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​

    ក្នុងករណីនេះ​សមត្ថកិច្ច​កំពុងបើក​ការស៊ើបអង្កេត​ស្រាវជ្រាវ ​និង​បំពេញ​សំណុំ​រឿង​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់