adverise with khmeread Unnamed %281%29

ឃាត់​បុរស​២​នាក់​ប្រើ​ហិង្សា​វ៉ៃ​គ្នា​ផ្អើល​ឈុ​ល​

    ប៉ៃលិន ​៖ លោក​វរសេនីយ៍ទោ លឹម ឡេង និង​លោក​វរសេនីយ៍ទោ អ៊ុយ សារ៉េត ប៉ូលិស​ក្រុងប៉ៃលិន​ បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​បង្ក្រាប​ករណី​មាន​អំពើហិង្សា​មួយ​កើតឡើង​នៅ​ចំណុច​ក្នុង​ចំការ​ដំឡូង ស្ថិត​ក្នុងភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​ នាក់​កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង ១០ ​យប់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-ឈ្មោះ សុខុម រស្មី ភេទ​ប្រុស អាយុ ១៧ ​ឆ្នាំ មុខរបរ​កម្មករ​ ​និង​២-ឈ្មោះ បាន ដែន ភេទ​ប្រុស អាយុ ២៨​ ឆ្នាំ មុខរបរ​កម្មករ​ស្នា​ក់នៅ​ចំណុចកើតហេតុ​ខាងលើ​។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់