adverise with khmeread Image1

កាមរី​បែក​កង់​មុខ​រេ​ចង្កូត​បុក​ម៉ូតូ​ស្លាប់​ម្នាក់​...​ម្ចាស់​រថយន្ត​រត់​បាត់​

    កណ្តាល ៖ មាន​ករណី​គ្រោះ​ចរាចរណ៍​មួយ​កើតឡើង រវាង រថយន្ត​នឹង​ម៉ូតូ បណ្ដាលឱ្យ​ស្លាប់ មនុស្ស​ម្នាក់​នៅ​កន្លែងកើតហេតុ​នៅ​ថ្ងៃទី១៥​ តុលា​ឆ្នាំ ២០១៦ វេលា​ម៉ោង៦ ​និង​១០​នាទី​ព្រលប់​នៅ​ចំ​ផ្លូវជាតិ​លខ​១ km ២០-២១ ស្ថិតក្នុង ភូមិ​ចិន​កោះ​ ឃុំ​គគីរ​ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា នៅមុន​ម៉ោង​កើតហេតុ​ខាងលើ មាន​ម៉ូតូ ១ ​គ្រឿង ពាក់​ស្លាកលេខ​ភ្នំពេញ​ 1O -6575 ​ម៉ាក​ VIVA​ ពណ៌​ខ្មៅ សេរី ២០០៧​ បើកបរ​ដោយ​ឈ្មោះ កែម វណ្ណ ភេទ ប្រុស​អាយុ ២៤ ​ឆ្នាំ មា​នី​លំនៅ​ក្នុងភូមិ ឈើទាល​ក្រោម​ឃុំ រលាំងក្រើល ស្រុក សំ​រោងទង​ ខេត្តកំពង់ស្ពឺ​ បើក​ក្នុងទិសដៅ អ្នក​លឿង -​ភ្នំពេញ។​

    លុះ​មកដល់ ចំណុចកើតហេតុ​អ្នកបើករថយន្ត​ម៉ាក CAMERY (​បា​ឡែ​ន​) ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ ​2AL-1481 បើក​ក្នុងទិសដៅ ភ្នំពេញ អ្នក​លឿង បាន​បែក​កង់​មុខ​ក៏​រេ​ចង្កូត​មក​បុក​ម៉ូតូ​របស់​ជនរងគ្រោះ​កំពុងបើក​ក្នុងទិសដៅ​ច្រាស់ អ្នក​លឿង​- ភ្នំពេញ បណ្ដាលឱ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​នៅ​កន្លែងកើតហេតុ​។ ក្រោយ​កើតហេតុ​អ្នកបើករថយន្ត​រត់គេច ខ្លួន​បាត់​។​

    ក្រោយទ​ទួល​បាន​ព័ត៌មាន​នេះ​កម្លាំង ជំនាញ​បាន​ចុះ​ដល់ គោលដៅ​កើតហេតុ បន្ត​នី​តីវិធី ពិនិត្យ វាស់វែង ប្រមូល មធ្យោបាយ មកកាន់​អធិការដ្ឋាន​។ ចំពោះ​ករណី​ខាងលើនេះ បណ្ដាលមកពី រថយន្ត​បែក​កង់​មុខ​មិនអាច​គ្រប់គ្រង​ស្ថានភាព​ក្នុង​ការបើក​បរបាន​ទើប រេ​មក​បុក​ម៉ូតូ​របស់​ជនរងគ្រោះ​តែម្ដង​៕

adverise with khmeread

មតិយោបល់