adverise with khmeread David bowie

តារាកូរ៉េចូលរួមកាន់ទុក្ខចំពោះមរណភាពរបស់តារាចម្រៀង ដេវីដ បូវី

          តារាចម្រៀង​ជើងចាស់អង់គ្លេស ដេវីដ បូវី (David Bowie) បានបាត់​បង់​ជីវិត​កាលពី​ថ្ងៃ​ទី១០​ខែ​មករាឆ្នាំ​២០១៦​​ បន្ទាប់​ពី​ប្រឈមនឹងជំងឺ​មហារីកថ្លើម​អស់​រយៈ​ពេល​១៨​ខែ។

          ឥទ្ធិពល​របស់លោក ដេវីដ​ បូវី​ មកលើ​វិស័យចម្រៀង​ប៉ប់​កូរ៉េ​គឺមិនអាច​ប្រ​កែក​បាន​ ហើយ​មាន​អ្នកខ្លះ​បានហៅលោក​ បូវី ថា ជា​ “ឪពុក​ធម៌​នៃវិស័យ​ចម្រៀងប៉ប់កូរ៉េ” ។

        កន្លងមក តារាចម្រៀងប៉ប់កូរ៉េជាច្រើន​បាន​សម្តែង​ការគោរព​ចំពោះ​លោក​ដូចជា​តារាចម្រៀង កុងឆាន (Gongchan) សមាជិក​របស់ក្រុម B1A4 បាន​ធ្វើ​ក្នុង​ឆ្នាំ​២០១៤​​និង​ កៃ (Kai) សមាជិករបស់ក្រុម​ចម្រៀង EXO បានធ្វើកាលពីឆ្នាំមុន។

          ឥឡូវនេះ តារាល្បីកូរ៉េ​ជា​ច្រើន​បានចូលទៅគណនី​បណ្តាញសង្គម​ផ្ទាល់​ខ្លួន​សម្តែងការសោកស្តាយ​ចំពោះការបាត់បង់លោក បូវី និង​ចូលរួមរំលែក​ទុក្ខ​​​ដោយស៊ែរូបភាព​របស់តារាចម្រៀងរូបនេះ​។

        លោក ដេវីដ បូវី ដែលមានឈ្មោះដើម ដេវីដ រ៉ូបឺត ចូន កើតនៅ​ថ្ងៃទី​៨​ខែ​មករា​ឆ្នាំ​១៩៤៧។ លោកគឺជា​តារាចម្រៀង​អង់គ្លេស ​អ្នកនិពន្ធ​បទចម្រៀង ​ផលិតករបទចម្រៀងនិងតន្ត្រីករ​ដែលមានជំនាញឧបករណ៍ភ្លេងចម្រុះ៕

adverise with khmeread

មតិយោបល់