adverise with khmeread Unnamed

ឪពុក​នាំ​កូនតូច​អាយុ​ ​៤ ​ឆ្នាំទៅ​រាយ​មង​ធ្លាក់ទឹក​លង់​ស្លាប់​

    កណ្តាល ៖ មាន​ករណី​កុមារា​អាយុ ​៤​ ឆ្នាំ​លង់ទឹក​ស្លាប់​កើតឡើង​ថ្ងៃទី​១៥ ​តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង៤ ​និង​៣០​នាទី ល្ងាច​នៅ​ចំណុច​ទ្រា​តូច​ក្នុង​បឹង​វាល​សំណាប ភូមិ​ក្តី​កណ្តាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ខ្នា វិសាល ហៅ អេ ភេទ​ប្រុស អាយុ ០៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ក្នុងបន្ទុក​ទីលំនៅ ភូមិ​ក្តី​កណ្តាល ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១៥​ តុលា ​២០១៦ វេលា​ម៉ោង​១២ ​ឈ្មោះ តៅ  ខ្នា ត្រូវជា​ឪពុក​បង្កើត​របស់​ក្មេងរងគ្រោះ​បាន​ជិះទូក​ចេញទៅ​រាយ​មង​នៅ​ចំណុចកើតហេតុ​ខាងលើ​​ដោយ​យក​កូន ​(​ក្មេងរងគ្រោះ) ​ទៅជា​មួយ​ហើយ​ឱ្យអង្គុយ​នៅលើ​ទូក​ពីក្រោយ​ខ្នង។​

    ពេល​រាយ​មង​រហូតដល់​វេលា​ម៉ោង​កើតហេតុ​រួច បាចទឹក​ទូក បន្ទាប់ពី​បាចទឹក​ទូក​​រួចហើយ​ក្រឡេកមើល​កូន​ខាងក្រោយ​ស្រាប់តែ​មិនឃើញ​កូន​មិនដឹងថា​ធ្លាក់ទឹក​ពី​ពេលណា ក៏​ចុះ​រាវរក​នៅតែ​មិនឃើញ​កូន​ទើប​មក​តាម​បងប្អូនឱ្យ​ទៅ​ជួយ​រាវរក​ទើប​ឃើញ​ក្មេងរងគ្រោះ​អណ្តែត​ទឹក​ផ្លឹ​មៗ ក៏​ស្រង់​ពី​ទឹក​មក​តែ​ក្មេងរងគ្រោះ​ស្លាប់បាត់​ទៅហើយ​។​

    ករណីនេះ សមត្ថកិច្ច​កម្លាំង​ជំនាញ កម្លាំង​ប៉ុស្តិ៍​សារិកាកែវ អាជ្ញាធរ ភូមិ ឃុំ និង ពេទ្យ​ឃុំ បាន​ពិនិត្យ​សព​ក្មេងរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន បាន​ប្រគល់​សាកសព​ជូន ឪពុកម្តាយ យក​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread

មតិយោបល់