Unnamed %282%29

ចង់បាន​ប្រពន្ធ​....​ម្តាយកូន​ក្រមុំ​បង្គាប់​ ៩០០$​ មានតែ ​៣០០$​ ចងក​សម្លាប់ខ្លួន​

    កណ្តាល ៖ មាន​ករ​ណ‌ី​បុរស​ម្នាក់​បានធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ​តុលា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​២​ និង​៣០​នាទី រសៀល​នៅ​ចំណុច ភូ​ម‌ិ​ឈូ​ក‌  ឃ‌ុំ​ស​ន្លុ​ង‌ ស្រុ​ក‌​ខ្សា​ច‌់​កណ្ដា​ល‌ ខេ​ត្ត‌​កណ្ដា​ល‌​បន្ទាប់ពី ម្តាយកូន​ក្រមុំ​បង្គាប់ ​៩០០$​ មានតែ ​៣០០$​។​

    ប៉ូលិស​និយាយថា ជន​រង​គ្រោះឈ្មោះ​ ម៉ាន លីហ្សា ​ភេ​ទ‌​ប្រុ​ស‌​ អា​យ‌ុ ​២១ ​ឆ្នាំ​ជនជាតិ ខ្មែរ​អ៊ិ​ស្លា​ម‌​មុខរប​រ‌ កម្ម​ករ‌​សំណង់​នៅ​ភូមិ​ឃ‌ុំ​កើ​ត‌​ហេ​ត‌ុ​(​ស្លា​ប‌់​)​ មាន​ឪ​ពុ​ក‌​ឈ្មោះ ឈឹ​ម‌​ ម៉ាន​ អាយុ​ ៥៤ ​ឆ្នាំ មុខរប​រ‌​នេ​សា​ទ‌​ត្រី និង​ម្ដា​យ‌​ឈ្មោះ ​ផន អ៊‌ូ​ក​ អាយុ​ ៥៥ ​ឆ្នាំ មុខរប​រ‌​‌​  កសិក​រ‌ នៅ​ភូមិ​.​ឃ‌ុំ​កើ​ត‌​ហេ​ត‌ុ។​

    ប៉ូលិស​បន្តថា កន្លង​ម​ក‌​ជន​រង​​គ្រោះ​បាន​ស្រឡាញ់គ្នា​ជា មួ​យ​នារី​ម្នាក់ ហើយ​នារី​នោះ​បានមក​ស្នាក់​នៅផ្ទះ​ជនរងគ្រោះ​បា​ន‌​ចំ​នួ​ន‌​ ០២ ​ថ្ងៃ។ ​នៅ​ថ្ងៃ​ទី​១៤ ​តុលា​ ឆ្នាំ​២០១៦ ​ឪពុកម្ដាយ​ខាង​ស្រ‌ី​បានមក​យក​ត្រឡប់ទៅផ្ទះ​វិញ​។​​

    ឪ​ពុ​ក‌ ម្ដា​យ‌ ទាំ​ង‌​សងខាង​បាន​ឯកភាពគ្នា​ដាក់​ថ្ងៃ​ចូល​ស្ដីដណ្ដឹង​ដោ​យ‌​ខា​ង‌​ស្រ‌ី​យក​ថ្លៃទឹកដោះ​ចំនួន​៩០០​ដុល្លារ​។​ ដ​ល‌់​ថ្ងៃ​ទ‌ី​១៥​ តុលា ​ឆ្នាំ​២០១៦​ វេលា​ម៉ោ​ង‌​៩​ព្រឹក​ជនរងគ្រោះ​បាន​ពិភាក្សា ជាមួយ​ឪពុក​.​ម្ដាយ​ពី​រឿង​លុ​យ‌ថ្លៃ​ទឹ​ក‌​ដោះ។​

    ពេ​ល‌ នោះ ម្តាយ​ជន​រង​គ្រោះ ​បាន​និយាយថា​មាន​លុយ​តែ ​៣០០​ដុល្លារ​ទេ។ បន្ទា​ប‌់​មក​ជនរងគ្រោះ​បា​ន‌​ទិញ​ស្រាស​ចំនួន​ ១ ​លីត្រ មក​អង្គុយ​ផឹក​ម្នាក់ឯង​នៅលើ​រោង​ចំហៀង​ផ្ទះ ព្រមទាំង​ចាក់​ខារ៉ាអូខេ​ស្ដាប់​លេ​ង‌។​

    លុះ​ដ​ល‌់​វេ​លា​ម៉ោ​ង‌​២​ និង​៣០​នាទី​ជនរងគ្រោះ​បាន​យក​ក្រមា​ពណ៌​ក្រហម ស ចងក​ជាប់​​នឹង​ធ្នឹម រោង មានកំ​ព​ស‌់ ​២,៣០​ ម៉ែត្រ​បណ្តាល​ឱ្យ​ស្លាប់​តែម្តង បន្ទាប់មក​ម្តាយ​ជនរងគ្រោះ​មក​ឃើញ​ស្រែក​ឆោឡោ​។​

    ក្រោយមក​សម​ត្ថ​កិច្ចសហការ​ជាមួយ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​ដោយ​ហ្មត់ចត់​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់ សំគាល់​ឡើយ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចង់ក ធ្វើអត្តឃាត​ដោយ​ខ្លួនឯង​ប្រាកដ​មែន និង​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ដើម្បី​បុណ្យ​តាម​ប្រពៃណី៕

មតិយោបល់