adverise with khmeread 1

មិនគួរ​ឱ្យ​ជឿ​! ក្មេង​ភ្លោះ​ក្បាល​ជាប់​គ្នា​ដែល​គ្មាន​សង្ឃឹម​វះ​ជោគជ័យ​នេះ ទីបំផុត​ផ្តាច់ចេញ​ពីគ្នា​ដោយ​សុវត្ថិភាព​ក្រោយ​ប្រើពេល​វះ ២០ ម៉ោង​

    ​ក្មេង​ភ្លោះ​ក្បាល​ជាប់​គ្នា​នេះ​ឥឡូវ​បាន​វះកាត់​ផ្តាច់ចេញ​ពីគ្នា​បាន​ជោគជ័យ​ហើយ បន្ទាប់ពី​ចំណាយពេល​វះកាត់​អស់ ២០ ម៉ោង​។ នេះ​បើតាម​ប្រភព​វេ​ប​សាយ Daily Mail ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​។ 

​    ​ក្មេងប្រុស​ឈ្មោះ Anias McDonald និង Jadon McDonald អាយុ ១៣ ខែ​បាន​កំពុង​សម្រាក​យក​កម្លាំង​ឡើងវិញ​ក្នុង​មន្ទីរពេទ្យ Bronx's Montefiore Hospital បន្ទាប់ពី​ទទួល​ការវះកាត់​ប្រថុយ​ជីវិត​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។ 

​    ​យោងតាម​វេជ្ជបណ្ឌិត​ផ្នែក​វះកាត់​លោក James Goodrich បានឱ្យដឹងថា នេះ​ជា​រឿង​មិន​គួរឱ្យ​ជឿ​ឡើយ ដែល​ពួកគាត់​អាចធ្វើ​បានសម្រេច​ជោគជ័យ​បែបនេះ​។ 

​    ​ពេល​វះកាត់​បាន​ពាក់កណ្តាល​ទី ក្រុមគ្រូពេទ្យ​វះកាត់​ផ្នែក​ប្រព័ន្ធ​សរសៃប្រសាទ​ពិចារណា​បញ្ឈប់​ការវះកាត់​ទាំងអស់គ្នា​ទៅហើយ ពេល​ឃើញ​ក្មេង​ទាំងពីរ​មាន​ជាលិកា​ខួរក្បាល​រួមគ្នា​ច្រើន​ស្មុ​គ្រ​ស្មាញ​ពេក បើទោះជា​បាន​ថត 3D មុនពេល​វះកាត់​ក្តី​។​

​    ​តែ​ទោះយ៉ាងណា ពួកគាត់​មិន​ព្រម​បោះបង់​ការតស៊ូ​ទេ ដោយ​ធ្វើការ​វះកាត់​រហូត​ទាល់តែ​ទទួលបាន​ជោគជ័យ​។ 

​    ​ឪពុកម្តាយ​ក្មេង​ទាំងពីរ​គឺ​អ្នកស្រី Nicole និង លោក Christian មកពី​ទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក រង់ចាំ​ទាំង​បែកញើស​នៅ​ខាងក្រៅ​បន្ទប់វះកាត់ ប៉ុន្តែ​សប្បាយចិត្ត​ជាខ្លាំង​ដែល​កូន​គាត់​មាន​សុវត្ថិភាព ទោះ​អាច​ប្រឈម​បញ្ហា​សតិ​ខ្លះៗ​ពេល​ជាសះស្បើយ​ទាំងស្រុង​ក្តី​។​

​    ​ក្មេង​ទាំងពីរ​ប្រឈម​ការស្លាប់​ពេល​ឈានដល់​អាយុ ២ ឆ្នាំ បើ​ពុំ​ធ្វើការ​វះកាត់​ពី​ឥឡូវ​ទៅ​។ ហើយ​ការវះកាត់​នេះ​ចំណាយ​អស់ ២,៥ លាន​ដុល្លារ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់