adverise with khmeread 223311

អស់បារម្ភរឿងសរសៃប៉ោងលើភ្លៅ ជាមួយនឹងរូបមន្តរកនៅផ្ទះបាយបានបីមុខនេះ!

    ​សរសៃ​ប៉ោង​គឺជា​ស្ថានភាព​សុខភាព​ធម្មតា​មួយ ដែល​បង្ហាញ​ពី​សរសៃ​ឡើង​ធំ​ខុសពី​ធម្មតា ដែល​វា​រំលេច​នៅលើ​ស្បែក​។ ភាគច្រើន​វា​កើត​នៅលើ​ភ្នែកគោ​និង​ភ្លៅ នៅពេលដែល​ពេល​សរសៃ​ខ្សោយ ឬ​បំពេញ​មុខងារ​មិនបាន​ស្រួល ធ្វើឱ្យ​ស្ទះ​លំហូរ​ឈាម​។​

​    ​លក្ខណៈ​បែបនេះ​គឺ​ធ្វើឱ្យ​មិន​ស្រួល ដូចជា​វា​អាច​បណ្ដាលឱ្យ​ឈឺ អស់កម្លាំង​ល្ហិតល្ហៃ នៅ​មិន​ស្ងប់​សុខ និង​មាន​អារម្មណ៍​រោលរាល ពើតៗ ឬ​ធ្ងន់​ក្នុង​ជើង​។​

​    ​មាន​មូលហេតុ​ច្រើន​ដែល​បណ្ដាលឱ្យ​សរសៃ​ប៉ោង​បែបនេះ​ដូចជា ឈរ អង្គុយ ពាក់​ស្បែកជើង​ខ្ពស់​ពេក ឬ​កែង​ចោត ហើយ​អ្នកមាន​ផ្ទៃពោះ អំឡុង​ពរ​ពោះ​ក៏​កើតមាន​ដែរ​។ កត្តា​ផ្សេង​សំខាន់​មួយទៀត​ទាក់ទង​នឹងខ្វះ​អាហារូបត្ថម្ភ អ្នក​គួរតែ​ពិសា​ប្រូតេអ៊ីន ឬ​វីតាមីន C ដើម្បី​បង្ការ​ខ្សោយ​សរសៃ​ទាំងនោះ​។ 

​    ​ដោយឡែក​អ្នក​ក៏​អាច​ព្យាបាល​វា​តាមរយៈ​គ្រឿងផ្សំ​ខាងក្រោម​ផងដែរ​។​

​    ​* គ្រឿងផ្សំ​៖
​    ​- បន្ទាល​កន្ទុយក្រពើ ៣ ស្លាបព្រា​បាយ​
​    ​- ទឹកខ្មេះ​ប៉ោម ១/២ កែវ​
​    ​- ការ៉ុត​ម៉ដ្ត ១/២ កែវ​

​    ​* របៀប​ធ្វើ​និង​ប្រើប្រាស់​៖
​    ​លាយ​គ្រឿងផ្សំ​ទាំង​បញ្ចូល​គ្នា​ក្នុង​ម៉ាស៊ីន​ទឹកក្រឡុក កិន​ឱ្យ​សព្វ​ចូលគ្នា​ជាការ​ស្រេច​។ យក​វា​ពាស​ពីលើ រួច​យក​បង់​រុំ​ពីលើ​កន្លែង​មាន​បញ្ហា​កន្លះ​ម៉ោង បន្ទាប់មក​សឹម​លាង​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ​។ អ្នក​អាចធ្វើ​ពេល​អ្នក​ទំនេរ ឬ​ធ្វើ​រៀងរាល់ថ្ងៃ​ក៏បាន គ្រឿងផ្សំ​បើ​នៅសល់​ទុក​ក្នុង​ទូទឹកកក ហើយ​អនុវត្ត​ទាល់តែ​ឃើញ​ប្រសិទ្ធភាព ចាំ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់