adverise with khmeread 1

ពូ​ទីន​ប្រាប់​ប្រជាជន​ឱ្យ​ស្វែងរក​កន្លែង​ជ្រក​គ្រាប់ និង រក​ម៉ាស​ការពារ​ឧស្ម័ន​ត្រៀម​ទុកឱ្យហើយ​

    ​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​រុស្ស៊ី​កំពុង​ឈានទៅដល់​ចំណុច​ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​សង្គ្រាមត្រជាក់ ខណៈ​ភាគី​ទាំងពីរ​កំពុង​ត្រៀមខ្លួន​សម្រាប់​ជម្លោះ​។​

​    ​ទីក្រុង​ម៉ូស្គូ​រង​ការចោទប្រកាន់ថា​បង្ហាញ​កាយវិការ​គំរាម​ទៅកាន់​ពិភពលោក​ដោយ​ឱ្យ​ប្រជាជន​ត្រៀមខ្លួន​សម្រាប់​ស​ង្គ្រា​ម ដោយ​ណែនាំ​ពួកគេ​ឱ្យ​រកមើល​ជម្រក​ជ្រ​គ្រាប់ និង​ម៉ាស​ការពារ​ឧស្ម័ន​។​

​    ​ជាការ​ឆ្លើយតប មន្ត្រី​ចារកម្ម​សហរដ្ឋអាមេរិក​បាន​ប្រាប់​សារព័ត៌មាន NBC News ថា ភ្នាក់ងារ CIA នឹង​រៀប​ចំការ​លទ្ធភាព​នៃ​វាយប្រហារ​តាម​អ៊ី​ធឺ​ណេ​តទៅ​លើ​វិមាន​ក្រឹម​ឡាំង​ដើម្បី​ធ្វើឱ្យ​មេដឹកនាំ​ពួកគេ​អាម៉ាស់មុខ​។​

​    ​អ្នកជំនាញ​ជាច្រើន​ជឿថា រុស្ស៊ី​មិនមាន​ចេតនា​បង្ក​សង្គ្រាម​ឡើយ ប៉ុន្តែ​ផ្ទុយទៅវិញ​គ្រាន់តែ​បង្ហាញ​សាច់ដុំ​ខ្លួនឯង​ប៉ុណ្ណោះ​ដើម្បី​បង្អាក់​លោកខាងលិច​ពី​ការហាមឃាត់​រុស្ស៊ី​ទម្លាក់​គ្រាប់បែក​នៅ​ប្រទេស​ស៊ី​រី​៕

​ប្រភព​៖ Dailymail

adverise with khmeread

មតិយោបល់