666444

កើត​ភ្លឺ​រ៉ាំរ៉ៃ អនុវត្តតាម​បី​វិធី​ធម្មជាតិ​នេះ​!

    ​មនុស្ស​ភាគច្រើន​មាន​អារម្មណ៍​ខ្មាស់អៀន និង​ខ្វះ​ទំនុក ពេល​កើត​ភ្លឺ​រ៉ាំរ៉ៃ​ចេញ​ពេញ​ខ្លួន និង​ផ្ទៃមុខ​។ ភ្លឺ​ជា​ជំងឺ​ស្បែក​ដែល​ប្រែ​ទៅ​ជាស ដែល​អាច​កើតឡើង​គ្រប់កន្លែង​នៅលើ​រាងកាយ​។ អ្នកជំនាញ​និយាយថា វា​ជា​ជំងឺ​មួយ​ដែល​ប្រព័ន្ធ​ភាពស៊ាំ​ត្រូវបាន​វាយប្រហារ​ដោយ​កោសិកា​មេឡានីន ឬ​ដោយសារ​កម្ម​រស្មី UV របស់​ពន្លឺព្រះអាទិត្យ ស្រេ្ដ​ស​ហួសប្រមាណ កង្វះ​វីតាមីន B12 និង​ឆ្លង​មេរោគ​ផ្សិត​ជាដើម​។​

​    ​មាន​វិធីសាស្ត្រ​ធម្មជាតិ​មួយចំនួន​អាច​ព្យាបាល​ស្បែក​បែបនេះ​បាន ប៉ុន្ដែ​មុនពេល​ប្រើប្រាស់​វិធីសាស្ត្រ​ធម្មជាតិ គប្បី​ត្រូវ​ពិគ្រោះ​យោបល់​ជាមួយនឹង​គ្រូពេទ្យ​ផ្នែក​សើ​ស្បែក​ដើម្បីឱ្យ​ប្រាកដថា​វា​ជា​ជំងឺ​អ្វី​សិន ព្រោះ​ជួនកាល​វា​មិនមែន​សុទ្ធតែជា ភ្លឺ​ទាំងអស់​នោះទេ​។​

​    ​១. ខ្ញី​
​    ​កាត់​ខ្ញី​ជា​ចំរៀកៗ​បិទ​លើ​ស្បែក ទុកចោល​រហូតដល់​ខ្ញី​ស្ងួត​។ ធ្វើបែបនេះ ១ ទៅ ២ ដង​ក្នុង​មួយថ្ងៃ​រយៈពេល ២ សប្ដាហ៍​។​

​    ​២. ទឹកខ្មេះ​ប៉ោម​
​    ​លាយ​ទឹក​ធម្មតា​និង​ទឹកខ្មេះ​ស្មើគ្នា ជ្រលក់​ជាមួយនឹង​សំឡី​លាប​លើ​ស្បែក ២ ដង​ក្នុង​មួយថ្ងៃ​រយៈពេល ១ ខែ​។​

​    ​៣. ប្រេងដូង​
​    ​លាបប្រេង​ដូង​លើ​ស្បែក ២ ទៅ ៣ ក្នុង ១ ថ្ងៃ លាប​រាល់ថ្ងៃ​រយៈពេល ២ សប្ដាហ៍​៕

អ្នកនឹងចូលចិត្ត

មតិយោបល់