adverise with khmeread 1

អ៊ីចឹង​ទេតើ​ទើប​អ្នកធ្វើការ​ការិយាល័យ​ឧស្សាហ៍​ឈឺ​ជាងគេ​ជាង​ឯង​ម្ល៉េះ​! ហេតុ​គឺ​ពិតជា​គួរឱ្យ​ព្រឺ​

    ​ក្រដាស​បង្គន់ ប្រដាប់ប្រដា​សម្រាប់​សត្វ​ចិញ្ចឹម​លេង​កម្សាន្ត និង​ក្រដាសប្រាក់​គឺជា​កន្លែង​ប្រមូលផ្តុំ​ដោយ​ធូលី និង​បាក់តេរី​ដ៏​ច្រើន​។ ប៉ុន្តែ​យើង​ភ្លេច​រឿង​មួយ​គឺ​បរិយាកាស​ការងារ​ដែល​យើង​ធ្វើការ​សព្វថ្ងៃ​អាចជា​កន្លែង​មួយ​ពោរពេញ​ទៅដោយ​បាក់តេរី​គ្រោះថ្នាក់ សឹង​មិន​គួរឱ្យ​ជឿ​។ 

​    ​ការស្រាវជ្រាវ​ថ្មី​បង្ហាញថា Keyboard ផ្ទុក​បាក់តេរី​ច្រើនជាង​នៅ​បង្គន់​ដល់​ទៅ ២០.០០០ ដង​ឯណោះ ដូច្នេះ​ត្រូវ​ត្រៀម​លាង​សម្អាត​ដៃ​និង​ជូត​ឱ្យ​ស្អាត ពេល​ប្រើ​វា​រួច​។ រីឯ Mouse ចុច​វិញ​ផ្ទុក​បាក់តេរី​ដល់​ទៅ ៤៥.០០០ ដង​ច្រើនជាង​ទឹក​បង្គន់​ទៅទៀត​។ 

​    ​ហើយ​ការសិក្សា​បង្ហាញថា កាត​សម្គាល់​ខ្លួន​ដែល​អ្នក​ពាក់​ទៅ​ធ្វើការ​រាល់ថ្ងៃ​ផ្ទុក​បាក់តេរី​ដល់​ទៅ ៤.៦២០.០០០ បាក់តេរី​ក្នុង​មួយ​អ៊ី​ញ​ការ៉េ​។  

​    ​ក្រុម​អ្នកស្រាវជ្រាវ​មកពី CBT Nuggets ដែលជា​វេ​ប​សាយ​បណ្តុះបណ្តាល​ជំនាញ IT ក្នុង​រដ្ឋ Oregon សហរដ្ឋអាមេរិក គឺជា​អ្នកអះអាង​អំពី​ទិន្នន័យ​ពពួក​បាត់​តេ​រី​គ្រោះថ្នាក់​ទាំងអស់នេះ​។ 

​    ​ហើយ​ពេល​លោកអ្នក​ឧស្សាហ៍​កើត​ជំងឺ មិនបាច់​ឆ្ងល់​ទេ គឺ​មកពី​បាក់តេរី​ទាំងអស់នេះ ហើយ​មួយទៀត​គឺ​លោកអ្នក​មិនសូវ​លាងដៃ​ពេល​ប្រើ​ប្រដាប់ប្រដា​ការិយាល័យ​រួច​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់