adverise with khmeread 1

តាមពិត​នាង Kaley Cuoco មិនមែនជា​ជម្រើស​ទីមួយ​ទេ​សម្រាប់​រឿង​កំប្លែង The Big Bang Theory ដោយសារ​មន្ត​ស្នេហ៍​ទើប​នាង​មានសំណាង​សម្តែង​ដល់​ភាគ​ទី ១០

    ​បច្ចុប្បន្ន​នាង Kaley Cuoco ប្រហែលជា​ល្បីឈ្មោះ​ដោយសារ​ការដើរ​តួ​ជា​នាង Penny នៅក្នុង​កំប្លែង​ភាគ The Big Bang Theory ប៉ុន្តែ​ប្រសិនបើ​គម្រោង​សេណា​រី​យ៉ូ​របស់​រឿង​កំប្លែង​នេះ​តាំងពី​រដូវ​កាល​ទីមួយ​ត្រូវបាន​ឯកភាព​ថា​យកជាការ នោះ​នាង Penny ប្រហែលជា​មិនមាន​មុខ​ដល់​រដូវ​កាល​ទី ១០ នេះ​ទេ​។​

​    ​តួឯក​ស្រី​ដំបូង​គេ​ដែល​ត្រូវ​បានដាក់​ប​ញ្ជូ​ល​ក្នុង​សេណា​រី​យ៉ូ​រឿងនេះ​គឺ​នាង Amanda Walsh ដែល​បាន​ដើរតួ​ជានា​ង Katie ប៉ុន្តែ​នាង​ត្រូវបាន​គេ​បដិសេធ​មិនឱ្យ​បន្ត​សម្តែង​ដោយសារ​ឈុត​ខាងក្រោម​នេះ​។​

​    ​យ៉ាងណាក្តី បើ​យោងតាម​ទស្សនាវដ្ដី Vegas បានឱ្យដឹងថា Cuoco បាន​ព្យាយាម​ដល់​ទៅ​បី​ដង​មុននឹង​ទទួលបាន​រ៉ូ​ល​សម្តែង​បច្ចុប្បន្ននេះ ហើយ​ការព្យាយាម​លើក​ទី​បី​របស់​នាង​ត្រូវបាន​ទទួលយក​ដោយសា​រ​មុន​ស្នេហ៍ និង​ទេពកោសល្យ​របស់​នាង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់