adverise with khmeread Celebrity stare 5

សម្លឹងមើល​គល់​សុដន់ ១០ នាទី​រាល់ថ្ងៃ​ជួយ​ឱ្យ​មនុស្ស​ប្រុស​កើន​អាយុ ៥ ឆ្នាំ​

​    ​ឥឡូវ​យើង​ដឹង​ហើយ​ថា​ហេតុអ្វី​បានជា​តារាភាពយន្ត​អាមេរិក នាង Pamela Anderson ខំ​ទៅ​ពង្រីក​សុដន់​ខ្លាំង​ម្ល៉េះ នេះ​គឺ​ព្រោះតែ​នាង​ចង់ឱ្យ​បុរសៗ​មាន​អាយុ​វែង​។ 

​    ​ការស្រាវជ្រាវ​មួយ​របស់​អាល្លឺម៉ង់​ចេញផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី New England Journal of Medicine និង វេ​ប​សាយ Weekly World News បាន​លើកឡើងថា បុរសៗ​ដែល​ចូលចិត្ត​សម្លឹងមើល​គល់​សុដន់​របស់​នារី​អាច​បន្លាយ​ជីវិត​បាន​រាប់​ឆ្នាំ​ឯណោះ​។ 

​    ​លោកស្រី​វេជ្ជបណ្ឌិត Karen Weatherby ជរា​សាស្ត្រ​វិទូ​បាន​មានប្រសាសន៍ថា "​គ្រាន់តែ​សម្លឹងមើល​គល់​សុដន់​មូល​ក្បំ​របស់​នារី​មាន​មន្ត​ស្នេហ៍​ដូចជា​នាង Pamela Lee ជាដើម​ឱ្យបាន ១០ នាទី​រាល់ថ្ងៃ​គឺ​ស្មើនឹង​ការហាត់​ប្រាណ​ដ៏​ស្វាហាប់​រយៈពេល ៣០ នាទី​"​។​

​    ​ក្រុម​ស្រាវជ្រាវ​ដឹកនាំ​ដោយ​លោកស្រី Weatherby គឺ​ប្រមូលផ្តុំ​ទៅដោយ​អ្នកស្រាវជ្រាវ​មកពី​មន្ទីរពេទ្យ​នានា​នៅក្នុង​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់ និង​បាន​រកឃើញ​លទ្ធផល​នេះ បន្ទាប់ពី​ពិនិត្យ​តាមដាន​បុរស​មាន​សុខ​ភាពល្អ​ចំនួន ២០០ ក្នុងអំឡុង​រយៈពេល ៥ ឆ្នាំ ដោយ​បុរស​ក្នុងចំណោម​នោះ​ពាក់កណ្តាល​ត្រូវបាន​ស្នើឱ្យ​មើល​តែ​គល់​សុដន់​ធំៗ​របស់​នារី​រាល់ថ្ងៃ ខណៈ​ពាក់កណ្តាល​ទៀត​មិនឱ្យ​សម្លឹងមើល​ជាដាច់ខាត​។ 

​    ​អស់​រយៈកាល ៥ ឆ្នាំ បុរស​ដែល​សម្លឹងមើល​គល់​សុដន់​បានបង្ហាញ​មក​ថា​ពួកគេ​មាន​សម្ពាធ​ឈាម​ទាប មាន​ចង្វាក់ជីពចរ​លោត​ស្រួល និង​ថយចុះ​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង​។ 

​    ​វេជ្ជបណ្ឌិត Weatherby ដែល​ណែនាំ​បុរស​អាយុ ៤០ ឆ្នាំ​ឡើង​ឱ្យ​ចំណាយពេល ១០ នាទី​រាល់ថ្ងៃ​សម្លឹងមើល​សុដន់​ធំៗ បាន​មានប្រសាសន៍ថា "​អារម្មណ៍​រំជើបរំជួល​ខាង​ផ្លូវភេទ​ជួយ​ធ្វើឱ្យ​ចង្វាក់បេះដូង​លោត​បានល្អ និង​ជួយ​ជំ​រុញឱ្យ​ចរន្តឈាម​ហូរ​បានល្អ​ប្រសើរ​។ ការដែល​សម្លឹងមើល​សុដន់​រឹតតែ​ធំ​កាន់តែ​ធ្វើឱ្យ​សុខភាព​ល្អ​។ ការសិក្សា​របស់​យើង​ចង្អុល​បង្ហាញថា ការចូលរួម​ក្នុង​សកម្មភាព​សម្លឹងមើល​គ​ល់​សុដន់ ប៉ុន្មាន​នាទី​រៀងរាល់ថ្ងៃ​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការកើត​ជំងឺស្ត្រូក (​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​) និង​ជំងឺ​គាំងបេះដូង​បាន​ពាក់កណ្តាល​"​។  

​    ​លោកស្រី​បាន​បន្តទៀតថា ការ​សម្លឹងមើល​សុដន់​ធ្វើឱ្យមាន​សុខភាព​ល្អ​ស្មើនឹង​ការ​ទៅ​ហាត់ប្រាណ​រយៈពេល ៣០ នាទី​រាល់ថ្ងៃ និង​ជួយ​បន្លាយ​ជីវិត​របស់​បុរស​បាន ៥ ឆ្នាំ​។ លោកស្រី​បន្ថែមទៀតថា "​តាមរយៈ​ការធ្វើ​ដូច្នេះ​ឱ្យបាន​ជាប់លាប់ បុរស​ជា​មធ្យម​នឹង​អាច​បន្លាយ​ជីវិត​របស់គាត់​បន្ថែម​៤​ទៅ​៥​ឆ្នាំ​"៕ 

adverise with khmeread
ប្រភព៖ ញូ​វ​ស៍​សូ​ហ្វ​ហ្វេ​ឌា

មតិយោបល់