adverise with khmeread 1

ធ្លាប់ប្រើ​គ្រឿងញៀន​ពីមុន​ហើយ​វាយបំផ្លាញ​ទ្វារផ្ទះ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន

    កណ្តាល ៖ មាន​ករណី​អំពើហិង្សា​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​កើតឡើង​ថ្ងៃទី​១៥ ​តុលា ​ឆ្នាំ​២០១៦ ​ម៉ោង​៨ ​និង​៣០​នាទី​យប់​ចំណុច​ភូមិ​ព្រែក​តា​មាក់​ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​បុរស​ម្នាក់​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ស៊ុយ ស៊ី​ហួរ​ ភេទ​ប្រុស​ អាយុ ​៤៨ ​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ លក់ដូរ​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ ជា ម៉ាប់ ភេទ​ប្រុស​ អាយុ ​២៦ ​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​ឃុំ​កើតហេតុ​ (​ឃាត់ខ្លួន​)​។​ សម្ភារៈ ខូចខាត​ទ្វារផ្ទះ​១​ផ្ទាំង បែក​កញ្ជក់​ និង​ជំ​រឹង​ដែក​។ ​វត្ថុតាង​ចាប់យក​កំណាត់ឈើ​១​កំណាត់​។​

    ប៉ូលិស​បន្តថា កន្លងមក​ជនសង្ស័យ​ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ផឹកស្រា​ស្រ​រឹង​រករឿង​ឪពុក​ម្តាយ​របស់ខ្លួន មិនតែប៉ុណ្ណោះ​បាន​យក​កំណាត់ឈើ​មក​វាយ​ទ្វារផ្ទះ​ជនរងគ្រោះ​ដែល​ផ្ទះ​នៅជាប់​​ និង​ផ្ទះ​ជនសង្ស័យ​បណ្តាល​ឱ្យ​ខូចខាត​បែក​កញ្ជក់​មួយ​ផ្ទាំង​និង​ជំ​រឹង​ដែក​ព្រមទាំង​បោក​ក្បាល​ខ្លួន​ទៅ​និង​ជញ្ជាំង​ផ្ទះ​បណ្តាល​បែក​ហូរឈាម​។​

    បន្ទាប់មក​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​តា​មាក់ សហការ​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ចុះ​អន្តរាគមន៍ ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមក​អធិការ​ដ្នា​ន​ប៉ូលិស​ស្រុក​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់