adverise with khmeread 14699901 1087247421390172 1002547052 n

​រថយន្ត​ធំៗ ត្រូវបាន​ផ្អាក​ចរាចរណ៍​មិនឱ្យធ្វើដំណើរឆ្លងកាត់​ លើផ្លូវជាតិ​លេខ​៤

    កំពង់ស្ពឺ ៖ ដោយ​បញ្ហា​ទឹកជំនន់ ផ្លូវជាតិ​លេខ​៤ ត្រូវបាន​ផ្អាក​ចរាចរ​ណ៍ មិនឱ្យ​រថយន្ត​ធំៗ​ឆ្លងកាត់ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦​នេះ ចំណុច​អូរ​វែង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

    បើ​យោងតាម​កម្លាំង ដែល​បាន​ចុះ​ដល់​គោលដៅ​ទីតាំង​លិច​ទឹក បានបញ្ជាក់​ឱ្យ​ដឹងថា ដោយ​ផ្អែក​តាម​បញ្ជា ឯកឧត្តម អភិបាលខេត្ត​កំពង់ស្ពឺ បាន​ផ្អាក​ចរាចរ​ណ៍នូវ​រថយន្ត​ធំៗ មួយរយៈ​សិន ដោយ​ស្ថានភាព​ទឹកបាន​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​អូរ​វែង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ។​

​    ហើយ​ពេល​នេះ​កម្លាំង​អាវុធហត្ថ បានដាក់​កម្លាំង ការពារ​សុ​វត្តិភាព ជូន​ម្ចាស់​រថយន្ត និង​ហាម​រថយន្ត​ធំៗ​មិន​ឱ្យ​ឆ្លងកាត់​តទៅទៀត និង​ត្រួតពិនិត្យ​ខ្លាច​មាន​បញ្ហា​គ្រោះ​ថ្នាក់​ផ្សេងៗ​កើតឡើង ម្យ៉ាង​ការពារ​បាក់​ខូចខាត​ផ្លូវជាតិ​ផងដែរ។​

adverise with khmeread

មតិយោបល់