adverise with khmeread 14741027 1087253034722944 476049720 n

ម៉ូតូ​​បុក​ម៉ូ​តូ​ធ្វើឱ្យរបួស​ធ្ងន់ស្រាល ៥​ នាក់

    ព្រះសីហនុ ៖ គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​និង​ម៉ូ​តូ​បុក​ប៉ះគ្នា​នៅ​ផ្លូវជាតិ​លេខ​៤ ម្តុំ​មុខ​រោងចក្រ​ផលិត​កំប៉ុង grown ឃ្លាំង​លើ ​សង្កាត់​លេខ​១ នា​វេលា​ម៉ោងជាង​ ៤ ​ល្ងាច​ថ្ងៃទី​១៥ ​តុលា ​២០១៦​នេះ។ 

    ប៉ូលិសនិយាយថា គ្រោះថ្នាក់ខាងលើបណ្តាលឱ្យស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​បាក់ក​ជើង ស្ត្រី​៣​នាក់​ទៀត​រងរបួស​ម​ធ្យ​ម​ និង​ស្រាល ព្រម​ទាំ​ក្មេងប្រុស​មា្ន​ក់ទៀត​របួស​មធ្យម​ដែរ​។​ សមត្ថកិច្ចនៅមិនបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះខាងលើនៅឡើយ។

    ក្រោយ​កើ​ត​ហេតុ​ភ្លាមៗ លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលខេត្ត​ព្រះសីហនុ ដែល​ជួប​ផ្ទាល់​ក៏បាន​អន្តរាគមន៍​ជួយ​រៀបចំ​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យផងដែរ​៕​

adverise with khmeread

មតិយោបល់