adverise with khmeread 14658398 1087253758056205 348376325 n

ជិះរថយន្តអត់​ទឹក​នៅក្នុង​ធុង​ទឹកបង្ក​ជា​អគ្គី​ភ័យផ្អើលនៅផ្សារលើ

    ព្រះសីហនុ ៖ ​​រថយន្ត​មួយគ្រឿង​​បាន​រង​ការឆាបឆេះ​ជា​អគ្គី​ភ័យនៅ​ខាងក្រោយ​ផ្សា​រលើ​​ ក្រុងព្រះសីហនុ​កាលពី​ថ្ងៃត្រង់​ថ្ងៃទី​១៥​ ខែតុលា​២០១៦​នេះ។

    ប៉ូលិសនិយាយថា រថយន្តដែល​រង​ការឆាបឆេះ​ជា​អគ្គី​ភ័យនេះម៉ាក sportage ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-1632  មូលហេតុ​បណ្តាលមកពី​រថយន្ត អត់​ទឹក​នៅក្នុង​ធុង​ទឹក​។

    ​រថយន្ត​នេះ​ជា​កម្មសិទ្ធិ​របស់​ជនបរទេស​ម្នាក់​ឈ្មោះ រេ វល់​ដា​វិត​សៀ​ស ភេទ​ប្រុស អាយុ ៤៣ ​ឆ្នាំ ជនជាតិ បារាំង ស្នាក់នៅ​អាហារ​ដ្ឋា​ន អូរត្រេះ​ក្រុង  សង្កាត់​៤ ក្រុងព្រះសីហនុ ហើយ​ហេតុការណ៍​នេះ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​៕​

adverise with khmeread

មតិយោបល់