adverise with khmeread Xhaky

មួយ​ជើង​ពីក្រោយ​យ៉ាង​សាហាវ​របស់ Grant Xhaka ទៅលើ​កីឡាករ Swansea យប់មិញ នឹងធ្វើ​ឱ្យ​រូបគេ​ជាប់​បម្រាម ៣ ប្រកួត​

    ​Grant Xhaka បានធ្វើឱ្យ​ការប្រកួត​ក្នុងជំនួប​ជាមួយ Swansea របស់​កាំភ្លើង​ធំ Arsenal ធ្លាក់ចូល​ទៅក្នុង​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​មួយ​កាលពី​យប់មិញ ដោយ​គាត់​ត្រូវបាន​បណ្តេញចេញ​ជាមួយនឹង​ការប្រកួត​ដែល​បញ្ចប់​លទ្ធផល​ជ័យជម្នះ​ទាំង​ប្រ​ភិត​ប្រ​ភើ​យ ៣-២​។​

​    ​Swansea អាច​វាយបក​មកវិញ​បាន ២ គ្រាប់​ប៉ើ​កៗ​ពីក្រោយ នៅ​បួន​នាទី​ភ្លាមៗ ពេលដែល Xhaka បាន​បង្កកំហុស​មិនចេះ​គិត​របស់ខ្លួន និង​បន្សល់​ឱ្យ​ក្រុម​របស់គាត់​នៅសល់​គ្នា​ត្រឹម ១០​នាក់​នៅ ២០ នាទី​មុន​បញ្ចប់​ការប្រកួត​។​

​    ​វា​គឺជា​កំហុស​ដ៏​សាហាវ និង​គ្រោះថ្នាក់​បំផុត​មួយ ប៉ុន្តែ Xhaka បានត្រឹមតែ​ត្រូវ​ស្តីបន្ទោស​លើ​ខ្លួនឯង​ប៉ុណ្ណោះ​ចំពោះ​ទង្វើ​មួយ​នេះ​។ ហើយ​គាត់​នឹងត្រូវ​ផ្អាក ៣ ប្រកួត​ចំពោះ​កាត​ក្រហម​ស្វ័យប្រវត្តិ​បែបនេះ​។​

​    ​ហើយ​នេះ​ក៏​ជា​កំណត់ត្រា​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ខ្លាំង​បំផុត​មួយ​ផងដែរ​សម្រាប់​ប្រិយមិត្ត​កាំភ្លើង​ធំ ដែល​កាត​មួយ​សន្លឹក​នេះ គឺជា​កាត​សន្លឹក​ទី​ប្រាំបី​ផងដែរ​របស់គាត់​នៅក្នុង​រយៈពេល​ត្រឹម​បី​រដូវ​កាល​ចុងក្រោយ​មកនេះ​៕

 

adverise with khmeread

មតិយោបល់