adverise with khmeread 14686439 1087287154719532 1951926061 n

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយថ្នាំញៀនជាង ១៤ ម៉ឺនគ្រាប់ នៅព្រះវិហារ

    ព្រះវិហារ ៖ ​កម្លាំង​ការិយាល័យ​កណ្តាល​ប្រឆាំង​បទ​ល្មើស សហការ ជាមួយ ការិយាល័យ ចរាចរ​ផ្លូវគោក និង ការិយាល័យ អាវុធជាតិផ្ទុះ បាន​បង្ក្រាប​ករណី​រក្សា​ទុក​ដឹកជញ្ជូន ​និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ថ្ងៃទី​១៥ ខែតុលា​​ ឆ្នាំ​២០១៦ វេលា​ម៉ោង​២២ ​និង​៣៥ នៅ​ចំនុច​គោលដៅ​ត្រួតពិនិត្យ​ភូមិ​មហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

    ប៉ូលិសនិយាយថា ឈ្មោះ ​គង់ វិច អាយុ​ ៣២ ​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្ដិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង និង​បាន​វត្ថុតាង​រឹបអូស ថ្នាំ​គ្រាប់​ព៌​ណ​ផ្កាឈូក​មាន​អក្សរ WY ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន​ ២៤ ​ដុំ​ធំ ស្មើនិង​ចំនួន ១៤ ៤០០០ គ្រាប់ និង រថយន្ត​កា​ម៉ា​រី​ឆ្លាម​០១ គ្រឿង។

    បច្ចុប្បន្នជនសង្ស័យខាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងរៀបចំសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់