adverise with khmeread Vardy

Jamie Vardy អាច​នឹង​ចូល​លេង​ឱ្យ​ក្រុម Leicester City បាន​វិញ​ក្រោយ​បង្ហាញខ្លួន​នៅ​ជំរំ​ហ្វឹកហាត់​

​កីឡាករ Jamie Vardy បាន​ត្រឡប់មក​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម Leicester City វិញ​ហើយ ប៉ុន្តែ​នឹងត្រូវ​រង់ចាំ​តម្រុយ​ពី​លោក Claudio Ranieri ដើម្បី​សម្រេចចិត្តថា​នឹង​អាច​ត្រូវដាក់​ខ្សែប្រយុទ្ធ​ដែល​រក​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​ក្របខ័ណ្ឌ Premier League រូបនេះ​ក្នុងជំនួប​ជាមួយ​ក្រុម Tottenham Hotspur ឬក៏​អត់​។​

​កីឡាករ​ដែល​ទើបតែ​ឈានចូល​វ័យ ២៩ ឆ្នាំ​នា​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​បានទទួល​ការវះកាត់​ក្រលៀន​នៅ​សប្តាហ៍​មុន ដែល​ធ្វើឱ្យ​រូបគេ​ខកខាន​ដំណើរ​ទៅកាន់​ទឹកដី White Hart Lane ក្នុងការ​ប្រកួត FA Cup ជុំ​ទី​បី​នៅ​ថ្ងៃ​សៅរ៍​កន្លងមក​។​

​អ្នកចាត់ការ​ទូទៅ​ក្រុម Leicester បាន​និយាយថា​រូបគេ​អាច​នឹង​ចូល​លេង​វិញ ព្រោះ​របួស​ក៏​តូច ការវះកាត់​ក៏​តូច ហើយ​គាត់​អាច​រត់​បាន​ធម្មតា​ក្នុងការ​ហ្វឹកហាត់​។ 

Vardy គឺជា​កីឡាករ​ដ៏​សំខាន់​សម្រាប់​ក្រុម Leicester ដោយ​អាច​រក​គ្រាប់​បាល់​ចំនួន ១៥ គ្រាប់​ស្មើ​និង​កីឡាករ Romelu Lukaku នៅលើ​កំពូល​តារាង​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់