adverise with khmeread Emre mor pushes sebastian langkamp over 1024x576

ខ្សែការពារ Hertha Berlin ធ្វើ​ពុត​សម​ពេក រហូត​អាជ្ញាកណ្តាល​ជូន​កាត​ក្រហម​ដល់ Emre Mor របស់ Dortmund ដោយ​មិន​ស្ទាក់ស្ទើរ​

    ​បញ្ឈប់​ការស្វែងរក​តារា​ឆ្នើម​របស់​ពិភពលោក​ខាង​ធ្វើ​ពុត​ដួល​ទៀត​ទៅ​។ យើង​បាន​ស្វែងរក​គាត់​ឃើញ​ហើយ​។​

​    ​ខ្សែការពារ​ក្រុម Hertha Berlin កីឡាករ Sebastian Langkamp គួរតែ​ខ្មាស់អៀន​ចំពោះ​ខ្លួនឯង​បន្ទាប់ពី​បញ្ចប់​ការប្រកួត​កាលពី​យប់មិញ​នេះ​។ តារាបាល់ទាត់​សញ្ជាតិ​អាល្លឺម៉ង់​កម្ពស់​ជាង ១,៩០​ម៉ែត្រ​រូបនេះ បាន​ដួល​ទៅលើ​ទីលាន​ដោយ​ប្រើ​ប​ច្ចេ​ទេស​សំដែង​ល្ខោន​យ៉ាង​ល្អឥតខ្ចោះ អំឡុង​ការប្រកួត​កំពុងដំណើរការ​ក្នុង​លទ្ធផល ១-១ ជាមួយ Borussia Dortmund ពេលដែល Emre Mor បាន​ច្រាន​គាត់​។​

​    ​ជា​លទ្ធផល តារាបាល់ទាត់​វ័យ ១៩​ឆ្នាំ កម្ពស់​ជាង ១,៦៧​ម៉ែត្រ​ត្រូវបាន​បណ្តេញ​ចេញពី​ការប្រកួត​ជាមួយនឹង​កំហុស​ដ៏​គួរឱ្យ​អស់សំណើច​មួយ​នេះ​។​

​    ​Langkamp ក៏បាន​ចេញមុខ​សុំទោស​ផងដែរ​សម្រាប់​ការសម្តែង​របស់គាត់ បន្ទាប់ពី​បញ្ចប់​ការប្រកួត ប៉ុន្តែ​ការខូចខាត​កើតឡើង​បានសម្រេច​រួចជាស្រេច​ទៅហើយ​បន្ទាប់ពីនោះ​៕

 

adverise with khmeread

មតិយោបល់