adverise with khmeread 396359c900000578 3838505 image a 32 1476463348762

អតីត​វីរបុរស​បិសាច​ក្រហម Park Ji-Sung វិល​ត្រឡប់មក​អង់គ្លេស​បន្ត​សិក្សា​អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ​

    ​ត្រឡប់​ទៅ​ខែមីនា ឆ្នាំ ២០១០​វិញ Park Ji-Sung អា​ចរក​គ្រាប់​បាល់​ជ័យជម្នះ​នៅ​ទឹកដី Old Trafford ពេលដែល​បិសាច​ក្រហម Manchester United ផ្តួល​គូប្រជែង​ដ៏​ជូរចត់​របស់ខ្លួន​ហង្ស​ក្រហម Liverpool ក្នុង​លទ្ធផល ២-១ ខណៈដែល​ពួកគេ​នឹង​ត្រៀម​ជួបគ្នា​ដំបូង​ក្នុង​រដូវ​កាល​ថ្មី​នេះ​ផងដែរ​នៅ​យប់​ថ្ងៃ​ចន្ទ​ស្អែក​នេះ​។​

​    ​ប្រាំ​មួយឆ្នាំ​កន្លងទៅ​យ៉ាង​រហ័ស ហើយ​អតីត​តារាបាល់ទាត់​ដ៏​ល្បីល្បាញ​តំណាងឱ្យ​ទ្វីបអាស៊ី​វ័យ ៣៥​ឆ្នាំ​រូបនេះ ក៏​នៅតែ​លេង​នៅលើ​ទីលាន​ផងដែរ សម្រាប់​ក្រុមបាល់ទាត់​របស់​សាកលវិទ្យាល័យ De Montfort University​។​

​    ​វីរបុរស​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ដែល​បានបង្ហាញ​ខ្លួន​សម្រាប់​ប្រទេស​របស់គាត់​បាន​ចំនួន ១០០​លើក​រូបនេះ បាន​ចូលនិវត្តន៍​កាលពី​ឆ្នាំ ២០១៤ ប៉ុន្តែ​គាត់​បាន​ត្រឡប់មកវិញ​ក្នុងប្រទេស​អង់គ្លេស​ដើម្បី​បន្ត​សិក្សា​យក​សញ្ញាបត្រ​អនុបណ្ឌិត​គ្រប់គ្រង ច្បាប់ និង​មនុស្សជាតិ​ផ្នែក​កីឡា​នៅ​សាកលវិទ្យាល័យ De Montfort University ក្នុង​ទីក្រុង Leicester​។​

​    ​អ្នកគាំទ្រ​បិសាច​ក្រហម​នៅតែ​ចាំ Park Ji-Sung មិន​ភ្លេច​ឡើយ ពេល​គាត់​លេង​ក្រោម​ការដឹកនាំ​របស់លោក Sir Alex Ferguson ពី​ឆ្នាំ ២០០៥ ដល់ ២០១២​។ 

​    ​អំឡុង ៧ ឆ្នាំ​លេង​ឱ្យ​បិសាច​ក្រហម Park Ji-Sung បានឈ្នះ​ពានរង្វាន់ Premier League ៤, Champions League ១, League Cup ៣, Community Shield ៤ និង FIFA Club World Cup ១៕ 

adverise with khmeread

មតិយោបល់