adverise with khmeread 14696933 1087256291389285 726858988 n

ស្ត្រី​ម្នាក់​កើតកូន​ភ្លោះ ​៣​ នាក់​ដោយសុវត្ថិភាពនៅមន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​

    ព្រះសីហនុ ៖ ​ស្ត្រី​ម្នាក់​ដែល​សម្រាលកូន​ជា​លើ​ក​ដំបូង ​បានកូន​ភ្លោះ​ប្រុស​ចំនួន​ ៣ ​នាក់​ដោយ​ការវះកាត់​នៅ​មន្ទីរពេទ្យបង្អែក​ ខេត្ត​ព្រះសីហនុ​កាលពី​ម៉ោងជាង​៧​ព្រឹក​ថ្ងៃ​១៥ ​តុលា​ ឆ្នាំ២០១៦​។​

    លោក​ សេង ណុង​ ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​បានឱ្យដឹងថា​ ស្ត្រី​ជា​ម្តាយ​ឈ្មោះ​ ប្រាក់ កញ្ញា អាយុ​ ២៨ ​ឆ្នាំ​មុខរបរ​បំ​រើ​ការងារ​នៅ​អាហារ​ដ្ឋា​ន​Invito Cambodia ក្នុង​ក្រុងព្រះសីហនុ និង​មាន​ប្តី​ឈ្មោះ ​សេក សា​អ៊ី​ម ​អាយុ ​៣៣ ​ឆ្នាំមាន​មុខរបរ​ធ្វើ​ការ​ជាមួយគ្នា​។​

    ក្រោយ​ទទួលដំណឹង​នេះ​លោក​ ទៀ វិចិត្រ ​បាន​ចាត់​តំណាង​នាំយក​ថវិកា​៣​លាន​រៀល ​និង​សម្ភារៈ​កូនក្មេង​ ៣​ ឈុត​ទៅ​ឧបត្ថម្ភ​គ្រួសារ​សម្រាលកូន​ភ្លោះ​ ៣​ នាក់​នេះ តាមរយៈ​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ផងដែរ​។ កូនភ្លោះ​ប្រុស​ទាំង ​៣​ នេះ​មាន​ទម្ងន់​ពី​ ២.៣០០ ​(ពីរពាន់បីរយ) ក្រាម​ ដល់​ ២.៤០០ (ពីរពាន់បួនរយ) ​ក្រាម ហើយ​ឪពុកម្តាយ​គេ​ដាក់ឈ្មោះ​ទី​១ សេក ខេមរៈ, ទី​២សេក ខេមរា ​និង​ទី៣ សេក ខេមរិន៕​

adverise with khmeread

មតិយោបល់