adverise with khmeread 14678066 1087313664716881 1701268786 o

រថយន្ត​ធំ​បុក​ម៉ូតូ​ស្លាប់​ម្នាក់​របួសពីរនាក់នៅរ​លា​ប្អៀ​រ​ តែអ្វីដែលគួរចាប់អារម្មណ៍គឺ បុរសម្នាក់នេះបី​ត្រកងសពជនរងគ្រោះប្រៀបបីដូចជាសាច់ញាតិខ្លួនឯង (មានវីដេអូ)

    កំពង់ឆ្នាំង ៖ រថយន្ត​ធំ​មួយគ្រឿង​បាន​បើក​បុក​ម៉ូតូ​មួយគ្រឿង​ធ្វើដំណើរ​ច្រាស់ទិស​បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់ ​និង​២​នាក់​របួសធ្ងន់​។​

    គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​១០​កន្លះ​ព្រឹក​ថ្ងៃទី​១៦ ​តុលា​នេះ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ម្តុំ​ផ្សារ​ពង្រ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀ ខេត្តកំពង់ឆ្នាំង។​

    សាក្សី​និយាយថា ម៉ូតូ​រងគ្រោះ​ម៉ាក​ស្មា​ស់រី​វ៉ូ​ពណ៌​ខ្មៅ​ស្លាក​លេខ​ភ្នំពេញ ​1BS-2737​ បើកបរ​ដោយ​យុវជន​ម្នាក់ ​(​ស្លាប់​) ​និង​យុវជន ​២ ​នាក់​ទៀត​របួសធ្ងន់​ក្នុង​នោះមានយុវជន​ម្នាក់​ឈ្មោះ​ រ៉ែ​ន​ អាយុ ​២០​ ឆ្នាំ ​(​អាចនិយាយបាន​)​ ស្នាក់នៅ​ភូមិ​កំពង់​ចក ឃុំ​ពន្លៃ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង​បានធ្វើ​ដំណើរ​ពី​កើ​តទៅ​លិច ដល់​ចំណុច​ខាងលើ​ក៏ត្រូវ​រថយន្ត​ធំ​សណ្តោង​កុងតឺន័រ​បុក​បណ្តាលឱ្យ​ស្លាប់និងរ​បួស ហើយ​រថយន្ត​បាន​បើក​រត់​បាត់​។​

    ភ្លាមៗ​នោះ​ប៉ូលិស​មូលដ្ឋាន​បាន​ចុះជួយ​ធ្វើ​អន្តរាគមន៍​៕​

 

adverise with khmeread

មតិយោបល់