adverise with khmeread 14686117 1087338611381053 126908797 n

កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ កម្លាំង​អាវុធហត្ថ​ស្រុក​ស្នួល បង្ក្រាប​បទល្មើស​ព្រៃឈើ​ (កូនឈើ​ក្រឡឹង​ប្រភេទ​លេខ​១)

    ក្រចេះ ៖ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​ជាមួយ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្នួល បានធ្វើ​ការឃាត់​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន ​០១ ​គ្រឿង ស្ថិតនៅ​ចំណុច​ភូមិ​ក្រ​ញួ​ង​សែន​ជ័យ ឃុំ​២​ធ្នួ ស្រុក​ស្នួល ខេត្តក្រចេះ នៅវេលា​ម៉ោង​១៥ និង​៣០​នាទី​រសៀល ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៦។ 

​    លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តក្រចេះ បានឱ្យដឹងថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះ​
​កម្លាំង​កងរាជអាវុធហត្ថ ក៏បាន​ចាប់យក​វត្ថុតាង​មួយចំនួន​រួមមាន ០១. រថយន្ត​កែឆ្នៃ ចំនួន ​០១​ គ្រឿង​, ០២. កូនឈើ​ក្រឡឹង​ប្រភេទ​លេខ​១ (​កកោះ​) ដែល​ចំនួន​៥៤​ដុំ ស្មើ​២.៥១២​ម៉ែ​ត​គូប​។​

    ​វត្ថុតាង ត្រូវ​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ បាន​កសាង​សំណុំរឿង ប្រគល់ជូន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕​

adverise with khmeread

មតិយោបល់