adverise with khmeread Heracleion underwater city 1

រកឃើញ​ទីក្រុង​បុរាណ​បាតសមុទ្រ​អេ​ហ្ស៊ី​ប ចំណាស់​រាប់ពាន់​ឆ្នាំ ឃើញ​សុទ្ធតែ​វត្ថុ​បុរាណ​អស្ចារ្យ​

    ​ក្រុម​ស្រាវជ្រាវ​បាន​មុជ​ក្នុង​សមុទ្រ​អេ​ហ្ស៊ី​ប​រកឃើញ​ក្រុង​បុរាណ​ដែល​បាត់​ខ្លួន​អស់​រយៈកាល​ដ៏​យូរលង់​មកហើយ​។​

​    ​គេ​និយាយថា វា​ជាទី​ក្រុង Heracleion ដែល​បាត់​នៅក្រោម​សមុទ្រ​ជា​យូរ​មកហើយ​។ ១២០០ ឆ្នាំក្រោយ នៅ​តំបន់ឆ្នេរ Aboukir ទីក្រុង​បុរាណ​នេះ​ទីបំផុត​ត្រូវបាន​គេ​រកឃើញ​។ ទីក្រុង Heracleion នេះ​តាមពិតទៅ​មាន​អាយុកាល​ពិតប្រាកដ​គឺ​តាំងពី​សតវត្សរ៍​ទី ៦ មុន​គ​.​ស​. មកម្ល៉េះ និង​បន្សល់​នូវ​វត្ថុ​បុរាណ​ដ៏​ស្រស់ស្អាត​ជាច្រើន​។ វត្ថុ​បុរាណ​ទាំងនោះ​ដូចជា រូបចម្លាក់​ធំ​នៃ​ព្រះ​និង​ព្រះ​នាង កម្ពស់ ៤ ម៉ែត្រ​និង​ឆ្លាក់​ចេញពី​ថ្ម​ក្រា​នី​ត​ក្រហម​, រតនៈ​ស​ម្ប​តិ្ត​មាស និង​ថ្ម​កម្រ ប្រាសាទ ។​ល​។​

​    ​ដូច​ក្នុង​រូបភាព លោក Franck Goddio អ្នក​មុជទឹក​សមុទ្រ កំពុង​ពិនិត្យមើល​រូបសំណាក​នៅ​បាតសមុទ្រ​។ រូប​ផ្សេងទៀត​គឺ​បន្ទះ​មាស​រកឃើញ​ក្នុង​ភាគខាងត្បូង​ទីក្រុង​។ នៅលើ​នោះ​មាន​សរសេរ​អក្សរ​ក្រិ​ក​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ពី​ព្រះនាម​ស្ដេច​សាងសង់​ទីក្រុង​តំបន់​នោះ ដោយ​ព្រះអង្គ​មាន​ព្រះនាម​ថា King Ptolemy III (​ឆ្នាំ ២៤៦-២២២ មុន​គ​.​ស​.)​។​

​    ​ក្នុង​រូបភាព​ក៏​ឃើញ​មាន​រូបសំណាក​របស់​ព្រះ​នាង Ptolemiac ដោយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ព្រះ​នាង​ម្ចាស់ Cleopatra II ឬ Cleopatra III ៕

adverise with khmeread

មតិយោបល់