1

Leo Messi យប់មិញបំបែកឯតទគ្គកម្មថ្មីផ្សេងមួយទៀតហើយនៅ La Liga

    ​Lionel Messi បច្ចុប្បន្ន​បានក្លាយ​ទៅជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​បំផុតក្នុងទឹកដី​គ្រប់​ជំនាន់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga បន្ទាប់ពី​រកបាន​មួយ​គ្រាប់​កាលពី​យប់មិញ​។​

​    ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បាន​វ៉ា​ដាច់​អតីត​វីរបុរស​ប្រចាំ​លី​កលោក Telmo Zarra ដែល​មិនមាន​នរណា​បំបែក​បានជា​មួយ​គ្រាប់​បាល់​ចំនួន ១៧៩​គ្រាប់ ខណៈដែល​តារាបាល់ទាត់​ឆ្នើម​របស់​ពិភពលោក​បច្ចុប្បន្ន​រូប​នេះ​អាច​ស្វែងរក​គ្រាប់​បាល់​បាន​ក្នុងជំនួប​ជាមួយ Deportivo ដែល Barcelona ទទួលបាន​ជ័យជម្នះ​ក្នុង​លទ្ធផល ៤-០ ក្នុងផ្ទះ​កាលពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​។​

​    ​ដោយ​រង់ចាំ​ទទួល​បាល់​ពី​ការបោះ​បាល់​ដ៏​ឆ្លាត​វៃ​របស់ Neymar ចូលទៅក្នុង​ប្រអប់​គ្រោះថ្នាក់ Messi បាន​ប្រើ​កម្លាំង​ស៊ុត​ផុតដៃ​អ្នកចាំទី German Lux បញ្ចូល​ក្នុង​សំណាញ់​ទី​ខាង​របស់ Deportivo និង​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​របស់ La Liga ។​

​    ​Cristiano Ronaldo ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​បួន​នៅក្នុង​បញ្ជី​ជាមួយនឹង​គ្រាប់​បាល់​ចំនួន ១៥០​គ្រាប់ ដែល​ស្ថិតនៅ​ពីក្រោយ​គ្រាប់​បាល់​ចំនួន ១៥១​គ្រាប់​របស់​វីរបុរស​អធិរាជ​ស Real Madrid លោក Alfredo Di Stefano ។​

​    ​Messi គឺជា​អ្នករក​គ្រាប់​បាល់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​លើ​កំពូល​តារាង​ជាស្រេច​ដែល​បាន​ស្ថិតនៅក្នុង​ប្រវត្តិសាស្ត្រ La Liga ហើយ​បច្ចុប្បន្ន​គាត់​បាន​បន្ថែម​កំណត់ត្រា​បន្ថែមទៀត​នៅក្នុង​បញ្ជី​នៃ​សមិទ្ធផល​ដ៏​ជោគជ័យ​របស់គាត់​ក្នុងអំឡុង​អាជីព​ជា​តារាបាល់ទាត់​របស់ខ្លួន​៕

ប្រភព៖ Goal

មតិយោបល់