adverise with khmeread 1

Mourinho: ខ្ញុំខ្លាចអាជ្ញាកណ្តាល Anthony Taylor ទ្រាំទ្រនឹងសម្ពាធមិនបាន

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Jose Mourinho ប្រហែលជា​គ្រាន់តែ​បានចាប់ផ្តើម​ប្រើ​ចិត្តសាស្ត្រ​សម្រាប់​ការប្រកួត​ជា​ទម្លាប់​របស់គាត់​ប៉ុណ្ណោះ មុន​ពេលដែល​ជំនួប​ដ៏​សំខាន់​ប្រចាំ​ក្លឹប ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool នា​រាត្រី​ថ្ងៃ​ចន្ទ​ស្អែក​នេះ​។​

​    ​បុរស​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ជឿជាក់ថា មន្ត្រី​កាត់ក្តី​សម្រាប់​ការប្រកួត​ដ៏​សំខាន់​មួយ​នេះ លោក Anthony Taylor ប្រហែលជា​មិន​កាត់សេចក្តី​បាន​យ៉ាង​រលូន និង​ល្អ​នោះឡើយ ដោយសារតែ​ផលប៉ះពាល់​នៃ​សម្ពាធ​ក្នុងការ​ប្រកួត​នេះ​។​

​    ​គ្រប់គ្នា​ភ្ញាក់ផ្អើល ពេលដែល​លោក Taylor ត្រូវបានតែងតាំង​ជា​អាជ្ញាកណ្តាល​សម្រាប់​ការប្រកួត​មួយ​នេះ ខណៈដែល​អាជ្ញាកណ្តាល​រូបនេះ បានកើត​នៅក្នុង​ទីក្រុង​ជនបទ Altrincham ដែលជា​ទីតាំង​មាន​ចម្ងាយ​ត្រឹមតែ ១០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទឹកដី Old Trafford​។​

​    ​Jose បាន​បញ្ជាក់ថា "​ខ្ញុំ​គិតថា លោក Taylor គឺជា​អាជ្ញាកណ្តាល​ដ៏​ល្អ​មួយរូប ប៉ុន្តែ​ខ្ញុំ​គិតថា មាន​មនុស្ស​កំពុង​ដាក់​សម្ពាធ​មួយ​ទៅលើ​គាត់​ដោយ​ចេតនា ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ថា វា​នឹង​ជា​រឿង​ដ៏​លំបាក​មួយ​សម្រាប់​គាត់​ក្នុង​ការបង្ហាញ​ពី​ទម្រង់​កាត់សេចក្តី​ដ៏​ត្រឹមត្រូវ​មួយ​"៕

adverise with khmeread
ប្រភព៖ 90min

មតិយោបល់