adverise with khmeread 14625625 1147494125337461 1516738205 o

ប្រជាពលរដ្ឋ​ដែល​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤ ត្រូវ​ប្ដូរ​ទៅ​ផ្លូវជាតិ​លេខ​៣​វិញ ព្រោះ​ទឹកជំនន់​នៅ​មិនទាន់​ស្រក​ចុះ​នោះទេ​

    ​កំពង់ស្ពឺ ៖ លោក ហុង ចាន់​សុខា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ចង់​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៤ ត្រូវ​ប្ដូរ​ទិសដៅ​ទៅ​ផ្លូវជាតិ​លេខ​៣​វិញ ដោយសារ​ស្ថានភាព​ជំនន់​ទឹកភ្លៀង ដែល​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤ នៅតែ​បន្ត​ហូរ​ខ្លាំង​ដដែល​។​

    ​លោក ហុង ចាន់​សុខា បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​ចង់​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៤ ឆ្លងកាត់​តាម​ភូមិ​ថ្នល់ទទឹង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្ដាល និង​ឆ្លងកាត់​តាម​ឃុំ​ត្រពាំង​ក្រឡឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បើ​មិនមាន​ការចាំបាច់​ទេ សូម​មេ​ត្ដា​ប្ដូរ​ការធ្វើដំណើរ ទៅតាម​ផ្លូវជាតិ​លេខ​ ៣​ វិញ ពិសេស​គឺ​រថយន្ត​ធំៗ​។  

​    សូមជម្រាបថា ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ភូមិ​អូ​វែង ឃុំ​មហា​សាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦​នេះត្រូវបាន​ផ្អាក​ចរាចរណ៍​ជា​បណ្ដោះអាសន្ន ចំពោះ​រថយន្ត​ធំៗ ដោយសារ​ស្ថានភាព​ទឹកជំនន់ នៅតែ​ហូរ​កាត់​ខ្លាំង​មិនទាន់​ស្រុតចុះ​នៅឡើយ ហើយ​កម្លាំង​អាវុធហត្ថ​ខេត្ត​បានដាក់​ពង្រាយ​តាមផ្លូវ ដើម្បី​ការពារ​សុ​វត្តិភាព​ជូន​ម្ចាស់​រថយន្ត និង​ត្រួតពិនិត្យ​ខ្លាច​មាន​បញ្ហា​គ្រោះថ្នាក់​ផ្សេងៗ​កើតឡើង​៕​

adverise with khmeread

មតិយោបល់