adverise with khmeread 2

ឆក់ទូរស័ព្ទស្ត្រីអូស្ត្រាលីរត់ចូលផ្សារធំថ្មីជាប់ខ្នោះប៉េអឹម

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​របស់​ជនបរទេស​ត្រូវបាន​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ម៉ោង​២​រសៀល​ថ្ងៃទី​១២​ខែមករា​ឆ្នាំ​២០១៦ ចំណុច​ផ្លូវ​៦៣​កែង​១៣៦ សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ ។​
    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា  ជនសង្ស័យ​១-​ឈ្មោះ លី កឹម​សាន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ ជា​អ្នក​ឆក់​និង ២-​ឈ្មោះ សៅ សុខុម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ ជា​អ្នកបើក​ម៉ូតូ​។
     វត្ថុតាង​ចាប់យក​មាន : ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា C125​ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1L-8466 និង​ទូរស័ព្ទ​១​គ្រឿង​ម៉ាក​iPhone 6​ព​ណ៏​ខ្មៅ​ជា​របស់​ជនរងគ្រោះ​។  ចំណែក​ជនរងគ្រោះ​ឈ្មោះ ALICE UNWIN AUSTIN ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​អូស្ត្រាលី ។​
      មន្ត្រី​អាវុធហត្ថ​បន្តថា ខណ​:​ជនរងគ្រោះ​កំពុង​ឈរ​ចុច​ទូរស័ព្ទ​នៅ​ចំណុច​ផ្លូវ​១៥៤​កែង​៦៣ ស្រាប់តែ​ជនសង្ស័យ​២​នាក់​ខាងលើ​បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា C125​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1L-8466 មក​ក្បែរ​ហើយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​១​គ្រឿង​ម៉ាក​IPHONE6​ពណ៌​ខ្មៅ​តែម្តង​។​
    ក្រោយពី​ឆក់​បានសម្រេច​ហើយ ជនសង្ស័យ​បាន​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​តាម​បណ្តោយ​ផ្លូវ​១៩​ពី​ជើង​ទៅ​ត្បូង ។​រីឯ​ជនរងគ្រោះ​បាន​ស្រែក​ឆោឡោឡើង​ឲ្យ​គេ​ជួយ ភ្លាមនោះ​កម្លាំង​អាវុធ​ដែល​កំពុងតែ​ល្បាត​ក្បែរ​នោះ​ឃើញ ក៏បាន​ចុះ​អន្តរា​គម​ន៏​ដេញ​ប្រផាប់​ចាប់​ប្រ​ផី​ង រហូតដល់​ចំនុច​ផ្លូវ​១៣៦​កែង​៦៣ ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ​ចោល ហើយ​បាន​ព្យាយាម​រត់គេចខ្លួន​ចូលក្នុង​ផ្សារ​ថ្មី​។​
    ជនសង្ស័យ​ឈ្មោះ លី កឹម​សាន បាន​បោះ​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ចូលក្នុង​តូប​លក់​ឥ​វ៉ាន់​ក្បែរ​នោះ ហើយក៏​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​បាន​ទាំង​២​នាក់​យកមក​មូលដ្ឋាន​អាវុធ​ដូនពេញ​តែម្តង​។​ប​ច្ច​ប្បន្ន ទូរស័ព្ទ​បានប្រគល់​ជូន​ជនរងគ្រោះ​វិញ​ហើយ​៕​

adverise with khmeread

មតិយោបល់