adverise with khmeread 14681714 1865204260357656 2954681176210453655 n

បាត់កូនប្រុសពីផ្ទះ ២ ទៅ ៣ ថ្ងៃ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្លាប់​នៅក្នុង​ស្រះ​ទឹក​វិទ្យាល័យ​ក្រឡាញ់

    ​សៀមរាប ​៖ បុរស​ម្នាក់​ដែល​បាត់​ពី​ផ្ទះ​២​ទៅ​៣​ថ្ងៃ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្លាប់​នៅក្នុង​ទឹកស្រះ នៃ​វិទ្យាល័យ​ក្រឡាញ់ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ចោមរោម​មើល កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៦ ករណីនេះ​កើតឡើង​នៅ​វិទ្យាល័យ​ក្រឡាញ់ ស្ថិត​ក្នុងភូមិ​ក្រឡាញ់ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។​

​    លោក​វរសេនីយ៍ត្រី ជី បេង​ជន អធិការនគរបាល​ស្តីទី​ស្រុក​ក្រឡាញ់​បាន​ឱ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ អោ រឿ ហៅ​គ ភេទ​ប្រុស អាយុ​២៧​​ ឆ្នាំ នៅ​លីវ រស់នៅ​ភូមិ​គោក​ក្រូច ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ជា​មនុស្ស​វិកល​ចិក (​ស​សៃ​ប្រាសាទ​) ដែលមាន​ឪពុក​ឈ្មោះ បួ ធួ​ក អាយុ ៧៣​ ឆ្នាំ និង​ម្តាយ​ឈ្មោះ អ៊ឹង ហុង អាយុ ៦៦ ​ឆ្នាំ។

     បើតាម​ការរៀបរាប់​ពី​ឪពុកម្ដាយជនរងគ្រោះ បាន​ឱ្យ​ប៉ូលិស​ដឹងថា ជនរងគ្រោះ​ពិតជា​មនុស្ស​វិកល​ចិក​មែន ហើយ​បាត់​ពី​ផ្ទះ ​២​ ទៅ​ ៣ ​ថ្ងៃ​មុនពេល​ប្រទះឃើញ​សាកសព​។​

    ​លោក​អធិការនគរបាល​ស្រុក​បាន​បន្តថា ក្រោយពី​ទទួលបាន​ដំណឹង​កម្លាំង​របស់លោក​បាន​ចុះទៅពិនិត្យ​សាកសព ដល់​កន្លែងកើតហេតុ ឃើញថា ជនរងគ្រោះ​អណ្ដែត​ទឹក​ដោយ​ផ្កាប់មុខ មាន​សភាព​ហើម​ស្អុយ​បន្តិច នៅលើ​ខ្លួន​សាកសព​មិនមាន​ស្លាកស្នាម​អ្វីមួយ​ដែល​គួ​ឱ្យ​កត់សំគាល់​នោះទេ​។​

​    បច្ចុប្បន្ន​សព​បន្ទាប់ពី​បាន​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ​រួចរាល់​ប៉ូលិស ​បានប្រគល់​សព​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅក្នុង​ពិធី​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​នោះដែរ បាន​និមន្ត​ព្រះសង្ឃ​សូត្រមន្ត និង​មាន​ការជួយ​ឧ​ប​ត្ថ​ម្ត​ជា​ថវិកា និង​គ្រឿងឧបភោគ បរិភោគ​មួយចំនួនទៀត​ពី​សំណាក់ លោក​ ផែន ផៃ​រ៉េត អនុសាខា​ក​បាត​ក្រហម​កម្ពុជា ប្រចាំ​ស្រុក​ក្រឡាញ់​ផងដែរ៕​

adverise with khmeread

មតិយោបល់