adverise with khmeread 0

Diego Costa និង Eden Hazard ឧទ្ទិសគ្រាប់បាល់ស៊ុតចូលជូនម្តាយ Willian ដែលទើបទទួលមរណភាព

    ​Diego Costa និង Eden Hazard បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ទៅកាន់​មិត្ត​រួម​ក្រុម​តោ​ខៀវ Chelsea ដែល​បាន​អវត្តមាន Willian បន្ទាប់ពី​ស្វែងរក​គ្រាប់​បាល់​សម្រាប់​ក្រុម​កាលពី​យប់​ថ្ងៃ​សៅរ៍​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល Willian ត្រូវបាន​អវត្តមាន​ពី​ការប្រកួត​ក្នុងជំនួប​ជាមួយ​កញ្ជ្រោង Leicester បន្ទាប់ពី ទទួល​ការអនុញ្ញាត​ឈប់សម្រាក ក្រោយ​ម្តាយ​របស់គាត់​បានទទួល​មរណភាព​ដោយ​ជំងឺមហារីក​។​

​    ​ហើយ​មិត្ត​រួម​ក្រុម​តោ​ខៀវ​របស់គាត់ ក៏បាន​បង្ហាញ​ពី​គារវកិច្ច​គោរព​វិញ្ញាណក្ខន្ធ​ផងដែរ​សម្រាប់​ម្តាយ​របស់គាត់ ជាមួយនឹង​ការ​លើ​ម្រាមដៃ​ជា​អក្សរ W​។​

​    ​បន្ទាប់ពី​បើកឆាក​រក​គ្រាប់​បាល់​បានសម្រេច​នៅ​ដើមការ​ប្រកួត ដែលជា​គ្រាប់​ទី​ប្រាំពីរ​របស់គាត់​សម្រាប់​រដូវ​កាល​នេះ Diego Costa បានធ្វើ​សញ្ញា "W" ដោយ​ម្រាមដៃ ដែលជា​សារ​យ៉ាង​ច្បាស់លាស់​មួយ​បញ្ជូន​ទៅដល់ Willian​។​

​    ​បន្ទាប់មក​ពេលដែល Hazard អាច​ស្វែងរក​គ្រាប់​បាល់​របស់ខ្លួន​បាន គាត់​ក៏បាន​បង្ហាញ​ពី​វា​យ៉ាងច្បាស់​ផងដែរ​ថា តោ​ខៀវ​កំពុង​គិត​អំពី​មនុស្ស​ដែល​បាន​បាត់បង់​ពី​ការប្រកួត​របស់ខ្លួន​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​បែលហ្ស៊ិក​រូបនេះ បានបង្ហាញ​សញ្ញា​ម្រាមដៃ​ពីរ ទាំងសងខាង​ដើម្បី​បញ្ជាក់​ពី​លេខ "២២" ដែលជា​លេខ​ឯកសណ្ឋាន​របស់ Willian៕

adverise with khmeread
ប្រភព៖ TheSun

មតិយោបល់