adverise with khmeread 2

Luis Suarez កើតរោគឆ្កួតទៀតហើយ! លួចវាយក្បាលកីឡាករ Deportivo មួយទំហឹងមនុស្សចាស់ និងមិនទទួលបានសូម្បីតែការប្រមាន

    ​តើ​នរណាម្នាក់​អាច​ពន្យល់​បានទេ ថា​តើ Luis Suarez អាច​បន្ត​ការប្រកួត​ដោយ​គ្មាន​បញ្ហា​សូម្បី​បន្តិច ខណៈដែល​គាត់​បាន​ដាល់​ស្រស់ៗ​ទៅលើ​កីឡាករ Alejandro Arribas របស់ Deportivo La Coruna កាលពី​យប់មិញ​នេះ​?

​    ​Barcelona បានបញ្ចប់​ការប្រកួត​ដោយ​យកឈ្នះ​ក្នុង​លទ្ធផល ៤-០ ទៅលើ Deportivo La Coruna ប៉ុន្តែ​ហេតុការណ៍​ដដែល​បាន​កើតឡើង​ម្តងទៀត ពេល Luis Suarez បាន​បង្ក​ភាពចម្រូងចម្រាស់​សម្រាប់​ឥរិយាបថ​ដ៏​មិនគួរ​ឱ្យ​ជឿ​មួយចំនួន​។​

​    ​អំឡុង​អាជីព​របស់គាត់​នៅឯ​ហង្ស​ក្រហម Liverpool តារាបាល់ទាត់​រូបនេះ បានបង្ហាញ​ខ្លួន​ជាមួយនឹង​ភាពចម្រូងចម្រាស់ និង​ទទួលបាន​ការពិន័យ​ជារឿយៗ រាល់​ពេលដែល​គាត់​បាន​ដើរ​នៅលើ​ទីលាន​។​

​    ​នៅក្នុង​ក្រុម Barcelona វា​បានបង្ហាញ​ពី​រឿងរ៉ាវ​ផ្សេងគ្នា​ដាច់ស្រឡះ​។​

​    ​Alejandro Arribas បាន​ផ្លាស់​ចូល​សម្រាប់ Deportivo នៅមុន​ពាក់កណ្តាល​ការប្រកួត ខណៈដែល Barcelona បាន​នាំមុខ​មួយ​គ្រាប់​មុន​ជាស្រេច​។​

​    ​ប្រាំមួយ​នាទី​បន្ទាប់ តារាបាល់ទាត់​របស់ Deportivo រូបនេះ​ក៏​ស៊ី​មួយ​ដៃ​ចំ​កណ្តាល​ក្បា​របស់ Luis Suarez តែម្តង​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អុ​យ​រូ​ហ្គា​យ​រូបនេះ ជាក់ស្តែង​គឺ​ពិតជា​ដាល់​មួយ​ដៃ​ពេញទំហឹង​ទៅលើ Arribas មែន​។​

​    ​Suarez បាន​បន្ត​ឈរ​នៅលើ​ទីលាន និង​បាន​ស្វែងរក​គ្រាប់​បាល់​ទី​បី​បានសម្រេច​សម្រាប់ Barcelona មុន​បញ្ចប់​ការប្រកួត​តង់​ទីមួយ​ដោយ​គ្មាន​បញ្ហា​អ្វី​ទាល់តែសោះ​៕

 

adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់