adverise with khmeread 1

Mesut Ozil ត្រូវអតីតមិត្តរួមក្រុមនៅ Bayern, Real Madrid និងក្លឹបដទៃទៀតធ្វើឱ្យភ្ញាក់ផ្អើលនៅថ្ងៃខួបកំណើតម្សិលមិញ

    ​ខ្សែបម្រើ​ឆ្នើម​របស់​ក្រុម​កាំភ្លើង​ធំ Arsenal កីឡាករ Mesut Ozil បាន​គំរប់​ខួប​វ័យ ២៨​ឆ្នាំ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​។​

​    ​តារាបាល់ទាត់​រូបនេះ បាន​អបអរ​ថ្ងៃ​ពិសេស​របស់ខ្លួន​ដោយ​អាច​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​ក្នុងការ​ប្រកួត​បញ្ចប់​លទ្ធផល ៣-២ ក្នុងផ្ទះ​លើ Swansea ។​

​    ​Arsenal បច្ចុប្បន្ន​មាន​ពិន្ទុ​ស្មើគ្នា​ជាមួយ​មេឃ​ខៀវ Man City នៅលើ​កំពូល​តារាង​ដោយ​ចាញ់​តែ​គ្រាប់​បាល់​ប៉ុណ្ណោះ​។​

​    ​បន្ទាប់ពី​ការប្រកួត វីដ​អូ​មួយ​ត្រូវបាន​លេចឡើង​នៅលើ​គណនី YouTube ផ្លូវការ​របស់ Mesut Ozil ដែល​បានបង្ហាញ​ពី​ភាព​ភ្ញាក់ផ្អើល​មួយ​នៃ​ថ្ងៃ​ខួបកំណើត​របស់គាត់​។​

​    ​មិត្តភក្តិ​របស់ Ozil បាន​ផ្ញើ​នូវ​វីដេអូ​សារ​ជូនពរ​ដល់​តារាបាល់ទាត់​របស់​កាំភ្លើង​ធំ​រូបនេះ​ដើម្បី​អបអរ​ថ្ងៃ​ខួបកំណើត​របស់គាត់​។​

​    ​សារ​ទាំងនេះ​បានចេញ​មកពី Bayern Munich, Real Madrid, Borussia Dortmund, Man City, Galatasaray, Juventus និង Liverpool ៕

 

adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់