adverise with khmeread 1

តើមានរឿងអីកើតឡើងរវាង Neymar និង Pique បន្ទាប់ពីឈ្នះ Deportivo យប់មិញ?

​    ​អ្នកមាន​បុណ្យ Barcelona បាន​វាយ​សំពង​គូប្រកួត​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ៤-០ ទៅលើ Deportivo La Coruna កាលពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ ខណៈ​ឥទ្ធិពល​របស់​ពួកគេ​ក្នុង​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga បាន​វិល​ត្រឡប់មក​ទម្រង់​ដើម​វិញ បន្ទាប់​រង​បរាជ័យ​ក្រោម​ដៃ Celta Vigo មុន​ការឈប់​សម្រាក​ព្រឹត្តិការណ៍​បាល់ទាត់​អន្តរជាតិ ដែល​ទើបនឹង​បញ្ចប់​កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ​។​

​    ​លទ្ធផល​ជ័យជម្នះ​នេះ ត្រូវបាន​កំណត់​ត្រឹម​នាទី​៥៨ ខណៈដែល​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល Neymar ក៏​ជា​អ្នកចូលរួម​ចំណែក​ក្នុង​បញ្ជូន​បាល់​ដល់​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​ក្នុង​លទ្ធផល ៤-០ មួយ​នេះ​ផងដែរ​។​

​    ​ប៉ុន្តែ​មាន​អ្វី​កើតឡើង​រវាង Neymar និង Pique ?

​    ​ក្នុង​នាទី ៨៥​នៃ​ការប្រកួត កាមេរ៉ា​បាន​ចាប់យក​សកម្មភាព​មួយ​មើលទៅ​ហាក់ដូចជា​មានការ​ឈ្លោះប្រកែក​គ្នា​រវាង Neymar និង Gerard Pique​។​

​    ​Neymar បានបង្ហាញ​កាយវិការ​ដូចជា​កំពុង​តវ៉ា​ទៅនឹង​អ្វីមួយ​ជាមួយ​ខ្សែការពារ​អន្តរជាតិ​អេ​ស្ប៉ា​ញ ហើយ Pique បាន​ត្រឹម​ធ្វើ​ដៃ​ដេញ Neymar ចេញ​ឱ្យ​ឆ្ងាយ​ប៉ុណ្ណោះ​។

​    ​វា​មើលទៅ​ដូចជា​ជម្លោះ​បែប​កូនក្មេង​បៀម​ដៃ ដូច្នេះ​គ្មាន​នរណាម្នាក់​ដឹងថា​មានរឿង​អ្វី​កើតឡើង​រវាង​អ្នក​ទាំងពីរ​ទេ​៕

 

adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់