adverise with khmeread Untitled 1

គិតថា​ជួប​រឿង​ស៊យ​មែន​ទេ​? អតិថិជន​ម្នាក់នេះ​ស៊យ​លើស​លោកអ្នក​ទៅទៀត ធ្វើឱ្យ​បែក​ទូរទស្សន៍ ៤ គ្រឿង​តម្លៃ​ជិត ១០.០០០ ដុល្លារ​

    ​វីដេអូ​នេះ​បង្ហាញ​ពី​អ្នកដើរ​ផ្សារ​ម្នាក់​ជួប​ឧបទ្ទវហេតុ​ជំពប់ជើង​ធ្វើឱ្យ​ដួល​ទូរទស្សន៍​ម៉ាក​ថ្មី​សន្លាង​បួន​គ្រឿង​ស្មើនឹង​តម្លៃ​លើសពី ៧ ពាន់​ដុល្លារ​។​

​    ​អតិថិជន​ម្នាក់​នោះ​ត្រូវបាន​ថត​ជាប់​ដោយ​កាមេរ៉ា CCTV ធ្វើឱ្យ​ដួល​ទូរទស្សន៍​ម៉ាក Panasonic និង Samsung ក្នុង​ហាង Woolacotts នៅ St Austell ទីក្រុង Cornwall ប្រទេស​អង់គ្លេស​។​

​    ​គាត់​បាន​កំពុង​ពិនិត្យមើល​ទូរទស្សន៍​មួយ​នៅ​ពីមុខ​គាត់ ស្រាប់តែ​ទូរទស្សន៍​រលំ និង​បាន​ដើរ​ថយក្រោយ​ប៉ះ​ទូរទស្សន៍​ពីរ​ផ្សេងទៀត​ខូចខាត​យ៉ាងដំណំ​។​

​    ​ទូរទស្សន៍​ទាំងនោះ​រង​ការខូចខាត​ធ្ងន់ធ្ងរ​បំផុត​គឺ​អេក្រង់ ហើយ​តម្លៃ​របស់​វា​ច្រើនជាង ១ ពាន់​ដុល្លារ​ក្នុង​មួយគ្រឿង ខណៈដែល​ទូរទស្សន៍​ប្រភេទ​ទាំងនោះ​មិនសូវមាន​ស្តុក​ទៀត​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់