adverise with khmeread 1

Willian បង្ហាញសារអរគុណគ្រប់គ្នាលើ Instagram ចំពោះការរំលែកទុក្ខគាត់ ដែលស្លាប់ម្តាយកាលពីពេលថ្មីៗនេះ

​    ​តោ​ខៀវ Chelsea បាន​ផ្តួល​ម្ចាស់​ការពារ​តំណែង​ជើងឯក​លី​ក​កញ្ជ្រោង Leicester ក្នុង​លទ្ធផល ៣-០ កាលពី​យប់ម្សិល​មិញ​នេះ ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ប៉ុន្តែ​ពួកគេ​ធ្វើបាន​ល្អ​ដោយ​គ្មាន​ខ្សែ​ស្លាប​ដ៏​មាន​ឥទ្ធិពល​របស់ខ្លួន​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ បាន​វិលត្រឡប់​ទៅកាន់​ស្រុកកំណើត​របស់ខ្លួន​វិញ បន្ទាប់​ពីថ្ងៃ​ឈប់សម្រាក​ព្រឹត្តិការណ៍​បាល់ទាត់​អន្តរជាតិ ក្រោយ​ការ​លាចាក​លោក​ដ៏​ក្រៀមក្រំ​នៃ​ម្តាយ​របស់គាត់​។​

​    ​ម្តាយ​របស់ Willian បានទទួល​មរណភាព​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ បន្ទាប់ពី​អ្នកស្រី​បាន​តស៊ូ​អស់​រយៈពេល​ពីរ​ឆ្នាំ ជាមួយនឹង​ជំងឺមហារីក​ដុំ​សាច់​ក្នុង​ខួរក្បាល​។ អ្នកស្រី​ទើបតែ​មាន​វ័យ ៥៧​ឆ្នាំ​ប៉ុណ្ណោះ​។​

​    ​ហើយ​តារាបាល់ទាត់​រូបនេះ បាន​ប្រើប្រាស់​បណ្តាញ​សង្គម Instagram ដើម្បី​បង្ហោះ​ពីសារ​ផ្ទាល់ខ្លួន​របស់គាត់ បន្ទាប់ពី​ព័ត៌មាន​ដ៏​ក្រៀមក្រំ​មួយ​នេះ ហើយ​គាត់​ក៏បាន​វិលត្រឡប់​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ម្តងទៀត​កាលពី​យប់ម្សិល​មិញ​នេះ​ផងដែរ​។​

​    ​តារាបាល់ទាត់​ក្រុម​តោ​ខៀវ​រូបនេះ បានចេញ​មុខមក​ថ្លែង​អំណរ​អគុណ​ទៅដល់​មនុស្ស​ទាំងអស់​ដែល​បាន​ទាក់ទង​ជាមួយ​គាត់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។

​    ​Willian បានសរសេរថា "​ខ្ញុំ​ចង់​អរគុណ​ដោយ​ក្តី​ស្រឡាញ់​ទៅកាន់​ក្រុមគ្រួសារ មិត្ត និង​បណ្តា​អ្នកគាំទ្រ​របស់ខ្ញុំ​ទាំងអស់ ដែល​បាន​សម្តែង​ការអាណិតអាសូរ​របស់​ខ្លួន និង​រំលែក​ទុក្ខ​សម្រាប់​ការបាត់បង់​ដ៏​ធំធេង​របស់ខ្ញុំ​។ ដោយ​កាយវិការ និង​ពាក្យសម្តី​នៃ​ការ​លួងលោម ហើយ​សម្រាប់​ការស្រឡាញ់ និង​ការយកចិត្តទុកដាក់​ដែល​បានផ្តល់​មកដល់​រូបខ្ញុំ និង​គ្រួសារ​។ ព្រះ​ជា​ម្ចាស់​ព្រ​ទាន​ពរ​ដល់​អ្នក​រាល់គ្នា​!"​។​

​    ​ដោយឡែក​នៅឯ​ទីក្រុង​ឡុង​ដ៍ ទាំង Diego Costa និង Eden Hazard បាន​ឧទ្ទិស​គ្រាប់​បាល់​របស់​ពួកគេ​កាលពី​យប់មិញ​ទៅដល់ Willian ខណៈដែល​ក្រោយ​បញ្ចប់​ការប្រកួត David Luiz ក៏បាន Mention ឈ្មោះ​មិត្ត​រួម​ក្រុម​របស់គាត់​ក្នុង​សារ​មួយ​ឃ្លា​នៅលើ Instagarm ផងដែរ​៕

adverise with khmeread
ប្រភព៖ 101greatgoals

មតិយោបល់