adverise with khmeread 1

កម្មករ​រ៉ែ​មី​យ៉ាន់​ម៉ា​រកឃើញ​ត្បូងថ្ម​យក្ស​តម្លៃ​ជិត ២០០ លាន​ដុល្លារ​

​    ​យោងតាម​ប្រភពព័ត៌មាន​អង់គ្លេស Telegraph ចុះផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​បានឱ្យដឹងថា កម្មករ​រ៉ែ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​បាន​ជីក​រកឃើញ​ត្បូងថ្ម​ដ៏​មានតម្លៃ​បំផុត​របស់​ពិភពលោក គឺ​ជាង ១៧០ លាន​ដុល្លារ​អាមេរិក​។ 

​    ​កម្មករ​បាន​ជីក​រកឃើញ​ប្រភេទ​ត្បូង​កម្រ​នេះ​នៅ​ទីតាំង​រ៉ែ​ដាច់ស្រយាល​មួយ​ក្នុង​រដ្ឋ Kachin​។ ថ្លើមថ្ម​នេះ​មាន​ទម្ងន់ ១៧៥ តោន កម្ពស់ ២,៧ ម៉ែត្រ និង​បណ្តោយ ៥,៤ ម៉ែត្រ ដែល​ចាញ់​តែ​រូបចម្លាក់​ត្បូងថ្ម​យក្ស​នៅ​វត្ត Jade Buddha Palace ក្នុងប្រទេស​ចិន​ប៉ុណ្ណោះ ដែលមាន​ទម្ងន់ ២៦០ តោន​។​

​    ​មី​យ៉ាន់​ម៉ា​គឺជា​ប្រទេស​ផលិត​ត្បូងថ្ម​ធំ​បំផុត​របស់​ពិភពលោក ហើយ​ចំណូល ៥០ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​របស់ខ្លួន​ពី​ឧស្សាហកម្ម​ត្បូង​គឺ​តំណាងឱ្យ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ពាក់កណ្តាល​របស់​ប្រទេស​នេះ​។ 

​    ​ត្បូង​ភាគច្រើន​នាំ​ចេញទៅ​ចិន កន្លែង​ដែល​គេ​ឆ្លា​ក់វា​ទៅជា​គ្រឿងអលង្ការ​និង​រូបចម្លាក់​ថ្លៃៗ​៕  

ប្រភព៖ Telegraph

adverise with khmeread

មតិយោបល់