adverise with khmeread 14625613 1087461524702095 1818324620 o

ប៉ូលិសស្រុក​ឆ្លូងឃាត់ខ្លួនជនសង្ស័យ​ជនជាតិខ្មែរ​អ៊ីស្លាម​ពីរ​នាក់​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន

    ក្រចេះ ៖ ជនសង្ស័យ​ជនជាតិខ្មែរ​អ៊ីស្លាម​ពីរ​នាក់​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ឆ្លូង​សហការ​ជាមួយ​​ប៉ុស្តិ៍នគរបាលស្រុក​ឆ្លូង​ចាប់​ឃាត់ខ្លួន​បាន​នៅមុខ​តារាង​បាល់​មួយកន្លែង​ក្នុងភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រែក​សា​ម៉ាន់ ស្រុក​ឆ្លូង កាលពី​រសៀល​ថ្ងៃទី​១៥ តុលា​។ 

    ប៉ូលិសនិយាយថា ជនសង្ស័យ​ទាំងពីរ​មាន​ម្នាក់​ឈ្មោះ ​ទីន ស្លេះ អាយុ​៣០​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ​វី​ស្សា អាំ​រ៉ុង អាយុ​២០​ឆ្នាំ​។ 

    ប៉ូលិស​ស្រុក​ឆ្លូង​បញ្ជាក់ថា ជាមួយនិង​ប្រតិ​ប​ត្តិការចុះ​ឃាត់ខ្លួន​ជន​ទាំងពីរ​នាក់​នេះ ប៉ូលិស​បាន​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​មួយចំនួន និង​សម្ភារ​វេច​ខ្ចប់​មួយចំនួនទៀត​៕

adverise with khmeread

មតិយោបល់