adverise with khmeread Index

លោក Guardiola សុំទោសដល់គ្រូបង្វឹកនៅ Premier League

    គ្រូបង្វឹក​ក្រុម Bayern Munich គឺ​លោក Guardiola បានធ្វើការ​សុំទោស ប្រសិនបើ​ចង់​មក​ដឹក​នាំនៅ​ក្របខ័ណ្ឌ Premier League របស់គាត់​អាច​នឹង​បង្កើន​សម្ពាធ​ដល់​គ្រូបង្វឹកនៅ​ប្រទេស​អង់គ្លេស​។​

   គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ ត្រូវបាន​ជាប់ទាក់ទង​នឹង​ការ​ចូលមក​ដឹកនាំ​ក្រុម Manchester City ខណៈ​ក្រុម Chelsea និង Manchester United ក៏​អាចជា​គោលដៅ​សម្រាប់លោក Guardiola នៅពេលដែល​រូបលោក​ចាក​ចេញពី​ក្រុម Bayern Munich នៅ​ចុងរដូវ​កាល​នេះ​។​

     យ៉ាងណាក៏ដោយ អតីត​គ្រូបង្វឹក​ក្រុម Barcelona រូបនេះ​បាន​ឆ្លៀតឱកាស​ដើម្បី​សុំទោស ប្រសិនបើ​ម​ហិ​ច្ឆិ​តា​ចង់​មក​ដឹកនាំ​នៅ​ប្រទេស​អង់គ្លេស​បានធ្វើ​ឲ្យ​គ្រូបង្វឹក​ដឹកនាំ​នៅ​ក្របខ័ណ្ឌ Premier League មានការ​លំបាក​។​

    លោក​បាន​និយាយថា "​ខ្ញុំ​សុំទោស​ហើយ​ជាទូទៅ ក្នុង​អាជីព​របស់ខ្ញុំ​ជា​អ្នក​បង្វឹក ជា​កីឡាករ ខ្ញុំ​គោរព​មិត្ត​រួមការ​ងារ​ជាមួយ​ខ្ញុំ ដូច្នេះ​ខ្ញុំ​សុំទោស ខ្ញុំ​មិនមាន​បំណង​បែបនេះ​ទេ​"​។​

    គ្រូបង្វឹក​វ័យ ៤៤ ឆ្នាំ​រូបនេះ មិនទាន់បាន​បង្ហើប​ថា​លោក​នឹង​ដឹកនាំ​ក្រុម​ណា​នៅឡើយ​ទេ ។​ ប៉ុន្តែ​ច្បាស់​ណាស់​គឺ​ក្រុម​ក្នុង​ក្របខ័ណ្ឌ Premier League​។​

    និយាយ​ក្នុង​សន្និសីទកាសែត​ក្នុង​ជំរុំ​ហ្វឹកហាត់​ក្នុងប្រទេស​កាតា លោក Guardiola បាន​និយាយថា "​ខ្ញុំ​នឹង​បង្ហាញ​ក្រុម​ថ្មី​របស់ខ្ញុំ​នៅពេលដែល​ខ្ញុំ​ចុះ​កុងត្រា​រួចរាល់​។​ "លោក​បានបន្តទៀតថា "​ខ្ញុំ​មិនទាន់បាន​និយាយ​ជាមួយ​កីឡាករ​របស់ខ្ញុំ​ពី​ការផ្លាស់​មក​ប្រទេស​អង់គ្លេស​នៅឡើយ​ទេ យើង​និយាយ​តែ​ពី​រឿង​បាល់ទាត់​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពួកគេ​បានដឹងថា​ខ្ញុំ​នឹងទៅណា​ហើយ​។ ខ្ញុំ​សុខចិត្ត​ឲ្យ​គេ​ចងចាំ​ខ្ញុំ​ពី​របៀប​ដែល​ក្រុម​របស់ខ្ញុំ​លេង ជាជាង​ឲ្យ​គេ​ចងចាំ​ពី​ពានរង្វាន់​ដែល​ខ្ញុំ​ឈ្នះ​។ នៅ​ទីបំផុត ពានរង្វាន់​គឺ​វាទ​ទេ និង​ចំនួន​ពានរង្វាន់​កាន់តែច្រើន​គឹវា​គួរ​ឲ្យ​ធុញទ្រាន់​ណាស់​។ នៅពេលដែល​យើង​ឈ្នះ ៤-០ ឬ ៥-០ ប្រិយមិត្ត​ត្រឡប់ទៅផ្ទះ​វិញ​ដោយ​ភាព​រីករាយ នេះហើយ​ជា​កាដូ​ដ៏​អស្ចារ្យ​សម្រាប់​រូបខ្ញុំ​"៕​

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់