adverise with khmeread 14689883 1147827341970806 734293077 o

ក្មេងស្រី​វ័យ​​ ១៥ ​ឆ្នាំ​ត្រូវ​ឃាតករ​រំលោភ​ហើយ​សម្លាប់​នៅក្នុង​ព្រៃ​

    សៀមរាប ៖ ក្មេងស្រី​វ័យ​ ១៥​ ឆ្នាំ​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​ទាំង​រាងកាយ​អាក្រាត​នៅវេលា​ម៉ោ​ង ​១០ ​ព្រឹក​ ថ្ងៃទី​១៦​ តុលា​ ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុងព្រៃ​សហគមន៍​ពពេល ក្នុងភូមិ​ត្រពាំង​ត្រុំ ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប​ ដោយ​ប៉ូលិស​អះអាងថា ឃាតករ​រំលោភ​ហើយ​សម្លាប់។​

    ប៉ូលិស​និយាយថា សាកសព ឈ្មោះ ស​.​ស​.​ធ​.​រ​ ភេទ​ស្រី អាយុ​ ១៥ ​ឆ្នាំ ទីលំនៅ​ភូមិ​ស្រែ​ធ្នង់ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប។​

    បន្ទាប់ពី​ទទួល​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​ បាន​ចុះ​ធ្វើ​កោសល្យ​ពិច្ឆ័យ ហើយ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ត្រូវ​ឃាតករ​រំលោភ ហើយ​សម្លាប់​ដោយ​រឹត​ក​។ ​ចំណែក​ខ្លួន​សាកសព ត្រូវបាន​ពួកវា​ស្រាត​អស់។​

    សព​ក្មេងស្រី​រងគ្រោះ​ដែល​កំព្រាម្តាយ (​ម្តាយ​ស្លាប់ចោល​) ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ឱ្យទៅ​ឪពុក​ដែលមាន​វ័យ ​៦២ ​ឆ្នាំ​ស្នាក់នៅ​ភូមិ​ស្រែ​ធ្នង់ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​ឃាតករ​រហូតមកទល់​ព្រលប់​ថ្ងៃ​ដដែល​នេះ​ប៉ូលិស​នៅ​ពុំទាន់​ឃាត់ខ្លួន​បាន​នៅឡើយ៕​

adverise with khmeread

មតិយោបល់