adverise with khmeread Unnamed

ប៉ូលិស​ខេត្តក្រចេះ​ចាប់បាន​ចោរលួច​ម៉ូតូ​ ២ ​នាក់​ដកហូត​ម៉ូតូ ​៥​ គ្រឿង​

    ក្រចេះ ៖ ក្រុម​ជនសង្ស័យ​លួច​ម៉ូតូ​ពីរ​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ខេត្តក្រចេះ​បាន​​បើក​ប្រតិបត្តិ​ការស្រាវជ្រាវ​ចាប់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១៦ តុលា នៅ​ភូមិ​ដងក្តោង ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្តក្រចេះ។​

    ប៉ូលិស​និយាយថា ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ក្រោម​ការដឹកនាំ​បញ្ជារ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ លន់ សុផាត ស្នងការ​ប៉ូលិស​ខេត្ត​បាន​ស្រាវជ្រាវ ចាប់​ជន​ទាំងពីរ​នាក់​ និង​បាន​ឆែកឆេរ​រកឃើញ​មាន​ម៉ូតូ​ចំនួន​ ៥ ​គ្រឿង ដែល​ពួកគេ​បានធ្វើ​សកម្មភាព​លួច​ និង​យក​ទី​លាក់ទុក​ព្រមទាំង​មាន​សម្ភារៈ​សម្រាប់​កែច្នៃ​ម៉ូតូ​មួយចំនួន​។​

    យ៉ាងណាក៏ដោយ​ប៉ូលិស​មិនទាន់បាន​បញ្ញា​ក់​លម្អិត​ពី​អត្តសញ្ញាណ​ពួកគេ​នៅឡើយ​៕

adverise with khmeread

មតិយោបល់