adverise with khmeread 14686390 1147844891969051 749169178 n

រថយន្ត​បើក​បុក​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នា​ក់នៅ​កំពង់ធំ​

    កំពង់ធំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ តាម​ផ្លូវលំ ក្រាល​កៅ​ស៊ូ ភូមិ​ក្រវ៉ា ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​រវាង រថយន្ត និង​ម៉ូតូ បណ្តាលឱ្យ ស្លាប់​ម្នាក់ និង​របួស​ម្នានាក់​នៅ​ថ្ងៃទី​១៦ ខែ​តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង១១ ​និង​៤០​នាទី។​

    ប៉ូលិស​និយាយថា ភាគី​អ្នកបើកបរ​រថយន្ត ម៉ាក ហ៊ី​យ៉ាន់​ដាយ ពណ៌​ខៀវ ស្លាក​លេខ ៣A១៧៧៤ កំពង់ធំ មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​បាត់​)។​ ចំណែក​ភាគី អ្នកបើកបរ​ម៉ូតូ ម៉ាក វេ​វ​អាល់​ហ្វា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ឈ្មោះ ប្រាក់ រិត​ ភេទ​ប្រុស អាយុ​ ៥៩ ​ឆ្នាំ នៅ​ភូមិ​ពង្រ​លីង ឃុំ​ក្រវ៉ា ស្រុក​បារាយណ៍ ​ខេត្តកំពង់ធំ (​របួសធ្ងន់​)​ និងអ្នក​រួម ដំណើរ​ឈ្មោះ លឹម រ៉ូ​ន ភេទ​ស្រី អាយុ ​៦០ ​ឆ្នាំ (​ត្រូវជា​ប្រពន្ធ​) ស្លាប់​នៅ​កន្លែង កើតហេតុ។ មូលហេតុ​ម៉ូតូ​បើក​ឆ្លងកាត់​ផ្លូវ​មិន​ប្រយ័ត្ន។​

    វត្ថុតាង យកមក​រក្សាទុក នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បារាយណ៍ ដើម្បី​បំពេញបែបបទ តាម​និតិ​វិធី​ច្បាប់៕​

adverise with khmeread

មតិយោបល់