adverise with khmeread Image6

មនុស្ស ​៣ ​នាក់​បាន​ស្លាប់​ដោយសារ​ថ្មភ្នំ​បាក់​សង្កត់ នៅ​ខេត្តបន្ទាយមានជ័យ​

    បន្ទាយមានជ័យ ៖ មាន​ករណី​ដ៏​រន្ធត់​មួយ កើតឡើង​ដោយសារ​បាក់​ថ្មភ្នំ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ភ្នំ​ធំ​ខាងត្បូង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យ​មនុស្ស​ចំនួន ៣​ នាក់​បាន​ស្លាប់ និង​មួយចំនួនទៀត កំពុង​កាយ​រក​ក្នុង​ពំនូក​ថ្មភ្នំ​នោះ។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា អ្នក​ដែល​ស្លាប់​ទាំង​ ៣ ​នាក់​ខាងលើ មានឈ្មោះ ទី​១.ឈ្មោះ ​ហែម​ គឹម​លេង ហៅ​ឡុំ អាយុ​ ៥២​ ឆ្នាំ​, ទី​២.ឈ្មោះ ​លឹម គឹម​ឡុង អាយុ ​២៦​ ឆ្នាំ និង​ទី​៣.​ឈ្មោះ ថង ស៊ីថ ហៅ​សាន់ អាយុ​ ៣៦ ​ឆ្នាំ អ្នក​ទាំង​៣ រស់នៅ​ភូមិ​ភ្នំ​ដំបង​ត្បូង ឃុំ​អូរ​ប្រសាទ ស្រុក​មង្គល​បូរី​។​

    បន្ទាប់​មក​កម្លាំង​អាជ្ញាធរ និង​គ្រឿងចក្រ​ជាច្រើន​គ្រឿង កំពុងធ្វើការ​កាយ​រក​ជនរងគ្រោះ​ដទៃទៀត ដែល​កំពុង​ជាប់​ក្នុង​ពំនូក​ថ្មភ្នំ​៕

adverise with khmeread

មតិយោបល់