adverise with khmeread Unnamed %281%29

បុរស​ម្នាក់​ដើរ​ឆ្លងថ្នល់​ត្រូវ​រថយន្តបុក​ស្លាប់​ ​(​មាន​វីដេអូ​)

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្តបុក​អ្នក​ឆ្លងថ្នល់​បណ្តាលឱ្យ​ស្លាប់​នា​ថ្ងៃទី​១៦​ តុលា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៦​ និង​១៥​នាទី​យប់​នៅ​ចំណុច​ភូមិ​ស្រះ​សង្គម ឃុំពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូ​មែត្រ​២៥-២៦។​

    ប៉ូលិស​និ​យា​ថា នៅ​ថ្ងៃខែ​ឆ្នាំ​ និង​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក (​បើក​រត់​គេចខ្លួនបាត់​) ដែល​បើ​កបរ​ពី​ទិស​ខាង​លិចទៅ​ទិសខាងកើត​ព្រះសីហនុ​-​ភ្នំពេញ​។​

    លុះដល់​ចំណុច​ខាងលើ​បាន​ទៅបុក​មនុស្ស​ម្នាក់ ភេទ​ប្រុស​ អាយុ​ប្រហែល​៣៥​ឆ្នាំ សម្បុរ​ស្រអែម កំពស់​ ១,៥៧​ ម៉ែត្រ  ស្លៀកខោ​ជើងវែង​ពណ៌​ប្រផេះ​អាវដៃវែង​ពណ៌​ពង​ក្រសា សក់ស្លូត ខ្លី​ពណ៌​ទង់ដែង ពាក់មួក​ក​ន្តិ​បព​ណ៍ស (ពុំមាន​អត្តសញ្ញាណ​អ្វី​ជាប់​ក្នុង​ខ្លួន​ទេ​) ដែល​ដើរ​នៅលើ​ទ្រូង​ថ្នល់​ភាគ​ខាងជើង​ទៅ​ទិស​ខាងលិច​រួច ឆ្លងថ្នល់​ពី​ជើង​ទៅ​ត្បូង ​បណ្តាលឱ្យ​រថយន្តបុក​និង​កិន​ស្លាប់​នៅ​កន្លែងកើតហេតុ​តែម្តង​។ ក្រោយពេល​កើតហេតុ​រថយន្ត​បាន​បើក​រត់គេចខ្លួន​ទៅ​ទិសខាងកើត​បាត់​។​

    ប៉ូលិស​សន្និដ្ឋានថា​ករ​ណី​នេះ​បណ្ដាលមកពី​អ្នកបើកបរ​.​រថយន្ត បើក​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន​ក្នុង​ល្បឿន​លឿន​ចំ​មនុ​ស្សបាន​ដើរ​នៅលើ​ទ្រូង​ថ្នល់​និង​ឆ្លងថ្នល់​មិនបាន​ប្រុងប្រយ័ត្ន​។​ ​ក្រោយពេល​វាស់វែង​រួច​សព​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​វត្ត​ភូមិ​ថ្មី រង់ចាំ​ស្រាវជ្រាវ​រក​ក្រុមគ្រួសារ​សព​៕

 

adverise with khmeread

មតិយោបល់