adverise with khmeread Image6

ស្គាល់​អត្តសញ្ញាណ​ស​ពបុ​រស​ម្នាក់​អណ្តែត​ទឹកទន្លេ​នៅ​កោះធំ​

    កណ្តាល ៖ សព​បុរស​ម្នាក់​ដែល​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹក​នា​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ ២០១៦ វេលា​ម៉ោង០៩ ​និង​៣០​នាទី នៅ​ចំណុច​ក្នុង​ទឹក​ច្រាំងទន្លេ​បាសាក់​ត្រើយ​ខាងលិច ស្ថិតក្នុង​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ​ឥឡូវ​ស្គាល់​អត្តសញ្ញាណ​ហើយ​។​

    ប៉ូលិស​និយាយថា​ជនរងគ្រោះ​ឈ្មោះ ហោ ឆៃ​អ៊ី​ម ភេទ ប្រុស អាយុ ​២៧ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅៗ ភូមិ​ក្បាល​អូរ ឃុំ​កូ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ​សម្ភារៈ​នៅជាប់​ខ្លួន​សាកសព​មាន​ទូរស័ព្ទ​ចល័ត ចំនួន​២​គ្រឿង​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​ និង​៣០​នាទី ក្រោយពី​មាន​ប្រជាជន​រាយការណ៍​មក​ថា មាន​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក​ពី​លើ​ចុះទៅ​ក្រោម នៅ​ចំណុច​ប្រទះ​ឃើ​ញ​សាកសព​ខាងលើ​។​

    បន្ទាប់ពី​ទទួលដំណឹង​ភ្លាម កម្លាំង​ជំនាញ​ស្រុក និង​ប៉ុស្តិ៍​ចុះទៅ​ស្រាវជ្រាវ ការពារ កន្លែង​ប្រទះ​ឃើ​ញ​សា​សព និង​រកឃើញ​មាន​ទូរស័ព្ទ​នៅក្នុង​ខោ​ប៉ៅ​សាកសព ក៏ធ្វើការ​ស្រាវជ្រាវ​តាមរយៈ​ស៊ីម​ទូរស័ព្ទរបស់​សាកសព ឃើញថា​ស៊ីម​នៅ​ដំណើការ រួច​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ​សព​រក​សាច់ញាតិ ក្នុងការ​ទាក់ទង​នោះ បាន​រកឃើញ​មាន​អ្នក​ស្គាល់​សាកសព​និង​ត្រូវជា​បង​បង្កើត​របស់​សព​។​

    លុះ​រហូតដល់​វេលា​ម៉ោង​៣​ និង​៣០​នាទី រសៀល​ថ្ងៃខែ​ឆ្នាំ​ដដែល​​ឈ្មោះ ​ហោ ឆៃ​អ៊ូ ភេទ​ប្រុស អាយុ ៣០ ឆ្នាំ​(​ត្រូវជា​បង​ប​ង្កើត​ជនរងគ្រោះ) បាន​មកដល់​កន្លែង​ប្រទះ​ឃើ​ញ​សាកសព ពិនិត្យឃើញថា សាកសព​ខាងលើ ពិតជា​ប្អូនប្រុស​បង្កើត​របស់ខ្លួន​ប្រាកដ​មែន​។​

    យោងតាម​ការបំភ្លឺ​រប​ស់​ឈ្មោះ ហោ ឆៃ​អ៊ូ ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ត្រូវជា​បង​ប​ង្កើ​ត​ជនរងគ្រោះ បានឱ្យដឹងថា​ជនរ​គ្រោះ​ឈ្មោះ ហោ ស៊ុយ​អ៊ី​ម ភេទ​ប្រុស​អាយុ ២៧ ឆ្នាំ មាន​ទីលំនៅៗ​ភូមិ​ក្បាល​អូរ ឃុំ​កូ ស្រុក​ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បាន​ចេញពី​ស្រុក​កំ​ណើត កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៦ បានមក​ភ្នំពេញ ដើ​ម្បី​រក​ការងារ​ធ្វើ ដោយ​ជិះ​ម៉ូតូ​ធុន​សង់ សេ ១២៥ សេរី​២០១០ ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ កំពង់ចាម​ 1K-0194។​

    លុះ​មកដល់​ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​ និង​១០​នាទី​យប់​ឈ្មោះ ហោ ឆៃ​អ៊ូ បាន​តេ​ទូរស័ព្ទ​ទៅ​ជនរងគ្រោះ​ឈ្មោះ ហោ ស៊ុយ​អ៊ី​ម ហើ​យ​ជនរងគ្រោះ​ប្រាប់ថា គេ​មកដល់​ភ្នំពេញ​ហើ​យ បើ​ចង់យក​ម៉ូតូ​ មក​យក​នៅ​ភ្នំពេញ​ទៅ។​

    នៅ​ព្រឹក​ឡើ​ង​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦ ម៉ោង​៦​ និង​៣០​នាទី ឈ្មោះ ហោ ឆៃ​អ៊ូ បាន​ឡើង​រថយន្តឈ្នួល​មក​ភ្នំពេញ និង​បាន​តេ​ទូរស័ព្ទ​ទៅ​ជនរងគ្រោះ​ឈ្មោះ ហោ ស៊ុយអ៊ីម តែ​តេ​មិន​ចូល បាត់​ដំណឹង​រហូត។​

    រហូតមកដល់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រមាណ​១០​ស្រាប់តែ​សមត្ថកិច្ច​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​របស់​សាកសព​ប្រាប់​ពី​ភិនភាគ​សាកសព​ដូចជា​ប្អូន​ខ្លួន​តែម្តង​។​

    ក្រោយមក​ផ្នែក​ជំនាញ​ខេត្ត ស្រុក  ចុះ​ទៅដល់​កន្លែង​ប្រទះ​ឃើញ​សាកសព រួច​បាន​បង្កើត​គណៈកម្មកា​រ មាន​អាជ្ញាធរ​មូលដ្ឋាន ប៉ុស្តិ៍នគរបាល​រដ្ឋបាល គ្រូពេទ្យ ផ្នែក​ជំនាញ​ប៉ូលិស​ប​ច្ចេ​សនឹង​វិទ្យាសាស្ត្រ​ខេត្ត ដើម្បី​ធ្វើ​​ការពិនិត្យ​សាកសព ការពិនិត្យ​ឃើ​ញ​ថា នៅលើ គល់​ក​ផ្នែក​ខាងឆ្វេង​មាន​ស្នាម​ហើ​ម​ជាំ អាច​ប៉ះ​ដោយ​វត្ថុ​រឹង ក​ទន់​អាច​បង្វិល​បាន យោងតាម​ការពិនិត្យរ​បស់​គណៈកម្មការ​ចម្រុះ ​សន្និដ្ឋានថា ករណីនេះ​ពាក់ព័ន្ធ​ក្នុង ករណី ឃាតកម្ម។​

    បន្ទាប់ពី​ពិនិត្យ​រួច​គណៈកម្មាធិការ​ចម្រុះ បានប្រគល់​សាកសព ជូន​ក្រុមគ្រួសារ​សព យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់