adverise with khmeread 1

លួចនុះលួច សូម្បីតែមាន់ក៏មិនលើកលែង

    កណ្តាល ៖ យុវជន​ដាច់ដាប​ម្នាក់​ពាក់ព័ន្ធ​អំពើ​លួច​សត្វ​មាន់​ត្រូ​វ​ប៉ូលិស​ចាប់ខ្លួន​នា​ថ្ងៃទី​១៦​ តុលា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​ ៣ ​ទៀបភ្លឺ​នៅ​ចំណុច​ភូមិ​បាង​ ឃុំ​ដើម​ឫស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ឌិន ភាព​ ភេទ​ស្រី​ អាយុ​ ៤៥ ​ឆ្នាំ ​រស់នៅ​​ភូមិ​បាង ឃុំ​ដើម​ឫស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ​កសិករ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ​ ឆាន់ វ​ទ្ធី ​ភេទ​ប្រុស ​អាយុ​ ១៩ ​ឆ្នាំ រស់នៅ​ភូមិ​បាង ឃុំ​ដើម​ឫស ស្រុក​កណ្តាលស្ទឹង ​ខេត្តកណ្តាល មុខរបរ​ពុំ​ពិតប្រាកដ ​(​ឃាត់ខ្លួន​)​។ ​វត្ថុតាង​ចាប់យក​មាន់ ​០៤ ​ក្បាល​(​ញី​)។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១៦ ​តុលា ​២០១៦​ វេលា​ម៉ោង​ ០៣ ​ទៀបភ្លឺ​ជនសង្ស័យ​បាន​ចូល​ផ្ទះ​ជនរងគ្រោះ​លួច​មាន់ ​០៤ ​ក្បាល​នៅក្នុង​រោង​គោ​ខាងក្រោយ​ផ្ទះ​ពេល​លួច​មាន់បាន​ហើយ​ជនសង្ស័យ​បាន​យក​មាន់​ទៅ​លក់​។ លុះដល់​ពាក់​កណ្តាលផ្លូវ ត្រូវ​អង្គរក្ស​បន្ទាយ​ក្រាំង​
​ចេក ចាប់បាន​ហើយ​ប្រគល់ ជនសង្ស័យ​មក​ឱ្យ​សម្ថ​កិច្ច​ប៉ុស្តិ៍​ដើម​ឫស​។​

    បន្ទាប់មក​ប៉ូលិស​ប៉ុស្តិ៍​ដើម​ឫស បានប្រគល់​ឱ្យ​ជំនាញ​យកមក​អធិការដ្ឋាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

    គួររំលឹកថា ជនសង្ស័យ​កន្លងមក​ធ្លាប់បាន​ចូល​លួច​មាន់​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​បាង​-​ឃុំ​ដើម​ឫស ០២​ លើក​បាន​មាន់​ ០៣​ ក្បាល​កាលពី​ថ្ងៃខែ​ពុំ​ចាំ​ក្នុង​ឆ្នាំ​២០១៦​។ ​ជនសង្ស័យ ​និង​ឈ្មោះ ​ម៉ៅ មុះ​មុត​ ភេទ​ប្រុស ​អាយុ​ ២២ ​ឆ្នាំ​រស់នៅ​ភូមិ​បាង ឃុំ​ដើម​ឫស​បាន​យក​ដែកគាស់​ចូល​គាស់​ឃ្លាំ​វត្ត​ឧទុម្ពរ​លួចបាន​សម្ភារៈ​ដូចជា អង្ករ​៣០​តៅ​និង​០៤​បាវ​(០១ ​បាវ ទម្ងន់ ​៥០ kg, បារី​ក្រោ​ន ​០១, ​ប៊ិ​ច​ទឹកក្រូច​ ០២​ កេះ, ព្រះពុទ្ធ​ដើម​ថ្មកែវ ០១​, ផ្ទិ​ល​ថ្មកែវ ០១, ឌី​ណា​ម៉ូ​ភ្លើង ៣​ គីឡូវ៉ាត់​ ០១ ​គ្រឿង​)៕

adverise with khmeread

មតិយោបល់