adverise with khmeread 1

ក្មេង​ភ្លោះ​ខ្លួន​ជាប់​គ្នា​នេះ​ត្រូវ​ឪពុកម្តាយ​បោះចោល​នៅ​បង់​ក្លា​ដែ​ស​

    ​កូនភ្លោះ​ជាប់​គ្នា​មួយគូ​ដែល​កើតមក​មាន​ក្បាល​ពីរ ដៃ​បួន និង​ជើង​ពីរ​ត្រូវបាន​ឪពុកម្តាយ​បោះបង់ចោល​នៅឯ​មន្ទីរពេទ្យ Dhaka Medical College Hospital​។ ទារក​ទាំងពីរ​ត្រូវបាន​បោះបង់ចោល​នៅក្នុង​បន្ទប់វះកាត់​ផ្នែក​កុមារ​កាលពី​ថ្ងៃទី ១៥ ខែតុលា​នេះ​នៅ​រដ្ឋធានី Dhaka ប្រទេស​បង់​ក្លា​ដែ​ស​។​

​    ​នាយករង​មន្ទីរពេទ្យ Dhaka Medical College Hospital ឬ​ហៅ​កាត់ DMCH គឺ​លោក Khaja Abdul Gafursaid បាន​និយាយថា "​ក្មេង​ទាំងពីរ​ជាមួយ​ក្បាល​ពីរ ដៃ​បួន និង​ជើង​ពីរ​បានកើត​នៅ​គ្លីនិក​មិន​ស្គាល់ឈ្មោះ​មួយ​នៅ Dhaka  ហើយ​ត្រូវបាន​បញ្ជូនមក DMCH កាលពី​យប់​ថ្ងៃ​សុក្រ​។ បន្ទាប់មក ឪពុកម្តាយ​របស់​កូនភ្លោះ​នេះ​បាន​ទុកឱ្យ​ពួកគេ​នៅ​បន្ទប់​ដាក់​ទារក​"​។​

​    ​យោងតាម​វេ​ប​សាយ Daily Mail បានឱ្យដឹងថា បច្ចុប្បន្ន​ទារក​ទាំងពី​រ​មិនមាន​អាណាព្យាបាល​ឡើយ និង​ឥឡូវ​កំពុងស្ថិត​ក្រោម​ការឃុំ​គ្រង​របស់លោក​វេជ្ជបណ្ឌិត Zillur Rahman​។​

​    ​គិលានុប្បដ្ឋាយិកា Nasima Akther Beauty ដែល​កំពុង​មើលថែ​ក្មេង​ភ្លោះ​ភេទ​ស្រី​ទាំងពីរ​បាន​និយាយថា ពួកគេ​អាច​កម្រើក នោម និង​យំ​បាន​ធម្មតា​៕

ប្រភព៖ dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់